ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកជេីងព្រៃ​ឃាត់​ជនសង្ស័យ​៣នាក់​ពាក់ព័ន្ធ​ការជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី១៦​ ខែមករា​ ឆ្នាំ​២០១៨ វេលាម៉ោង​១និង៥០នាទី​ នៅចំណុចភូមិឈេីទាល ឃុំផ្តៅជុំ​ស្រុក​ជេីងព្រៃ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោក វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀនបេីក​កិច្ចប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ៖ ១- ឈ្មោះ ខឿន វត្ថី​ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិវាលធ្នង់ ឃុំបុសខ្នុរ ស្រុកចំការលេី​ខេត្តកំពង់ចាម។ ២-ឈ្មោះ​ ខុន សីុម៉េង ភេទប្រុស អាយុ១៨ឆ្នាំ​​នៅភូមិវាល ឃំុសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ៣-ឈ្មោះ​ វ៉ាន់ ដារ៉ា ភេទប្រុស អាយ២៦ឆ្នាំ​ នៅភូមិថ្មី​ ឃំុសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្រោយ​ការ​ឃាត់​ខ្លួន​សមត្ថកិច្ច​ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន០៩កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងបីនាក់​រួមទាំងវត្ថុតាង​ កម្លាំង​បាន​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅតុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ ច្បាប់​ ៕​ វណ្ណៈ


ចែករំលែក៖