ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងសារធាតុញៀន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ ត្រូវបាននគរបាលជំនាញស្រុកត្បូងឃ្មុំឃាត់ខ្លួន រួមនឹងវត្ថុតាងសង្ស័យជាសារធាតុញៀន៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់ វេចខ្ចប់មួយចំនួន។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុក_ខេត្តត្បូងឃ្មុំ។

កំលាំងសមត្ថកិច្ចជំនាញ នគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ និន វិចិត្រ ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិអូររលោះ ឃុំដំណាក់កន្តួត ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរកម្មករសំណង់ ស្នាក់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។ ក្នុងនោះជំនាញបានដកហូត ម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន ចំនួន ៥ កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ និងវិចខ្ចប់ មួយចំនួនតូច ទូរស័ព្ទដៃ ម៉ាកណូគាចាស់ ១ គ្រឿង ។

បច្ចប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន សមត្ថកិច្ចជំនាញ កំពុង សាកសួរចម្លើយ កសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត វិនិច្ឆ័យទោសតាមច្បាប់៕ វណ្ណះ

unnamed unnamed (1)


ចែករំលែក៖