ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនយុវជនម្នាក់ពីបទលួចកាបូប

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ មានបទល្មើសលួចយកកាបូបលុយរបស់អ្នកលក់ដូរមួយកើតឡើង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលម្ចាស់បានទុកនៅក្នុងតូបលក់ដូរមុខផ្ទះ។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ទោហួ យ៉ៃ បានស្រាវជ្រាវរកឃើញ និងចាប់ខ្លួនមុខសញ្ញាភ្លាមផងដែរ។

នគរបាលបានប្រាប់ថាជនសង្ស័យឈ្មោះ លឹម តៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅដូចកន្លែងកើតហេតុ។ ចំណែកម្ចាស់សម្ភារ ឈ្មោះ គុណ អៀ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែងកើតហេតុ ដែលបានទុកក្នុងតូបមុខផ្ទះ ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ១.ចិញ្ចៀន៤វង់, ខ្សែដៃ១ខ្សែ ៣.ក្រវិល១គូ ៤.ត្បូងតូចៗ៨ គ្រាប់ ៥.ប្រាក់១៥០ដុល្លារ និងម៉ូតូ១គ្រឿង ជារបស់ជនសង្ស័យ។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖