ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកព្រៃនប់ចាប់ខ្លួនជនសង្ស័យ២នាក់ជាមួយម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១២កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ បានឲ្យដឹងថា ៖ នៅវេលាម៉ោងប្រមាណ១៥និង១៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន រតនៈ អធិការរងទទួលការងារប្រឆាំងបទល្មើស និង ព្រហ្មទណ្ឌ បានដឹកនាំកម្លាំង សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ បានចេញប្រតិបត្តិការ បង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី ដែលកំពុងលក់ចែកចាយថ្នាំញៀនជាក់ស្ដែងនៅតំបន់ហុងទឹក ភូមិចុងអូរឃុំសំរុង។

ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ១.ឈ្មោះ ស៊ុម កឹង ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង២.ឈ្មោះ ម៉ៅ ចាន់រ៉ុង ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចាប់យកបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន១២កញ្ចប់ (ធំ២ តូច១០) និងទូរស័ព្ទដៃ ចំនួន២គ្រឿង។

ជនសង្ស័យទាំងពីរសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត៕ ឆ្លាម សមុទ្រ


ចែករំលែក៖