ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកមង្គលបុរីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៦នាក់ និងថ្នាំញៀន៨ថង់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័គ្រឿងញៀនប្រុស ស្រីចំនួន៦នាក់ រងការការបង្រ្កាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ពីនគរបាលស្រុកមង្គលបុរីនិងថែមទាំងដកហូតបានថ្នាំញៀនមួយចំនួនផងដែរ។កម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនធ្វើឡើងចាប់ផ្តើមពីម៉ោង១និង៣០នាទីយប់អធ្រាត្រ ដល់ម៉ោង៣រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិ សាស្រ្តស្រុកមង្គបុរី ខេត្តបន្ទាយមានជ័យ។

វិធានការបង្រ្កាបជនសង្ស័យគ្រឿងញៀននៅខេត្តបន្ទាយមានជ័យដើម្បីចូលរួមអនុវត្តទៅលើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលក្រោមការដាក់ចេញតាមបទបញ្ជារបស់ លោកឧត្តមទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យតែងតែជម្រុញឱ្យកម្លាំងក្រោមឱវាទពង្រឹងបង្កើននៃ បង្រ្កាបបទល្មើសគ្រឿងញៀន។

លោករសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរីប្រាប់ឱ្យដឹងថា សមត្ថកិច្ចបង្រ្កាបបង្រ្កាបបានជនសង្ស័យគ្រឿងញៀនទាំងនោះមុនដំបូងប្រើប្រាស់វិធានការតាមដានស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យប្រើប្រាស់ថ្នាំញៀន១នាក់ ។ក្រោយ ពីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់នោះហើយ សមត្ថកិច្ចក៏បន្តទៅបង្រ្កាបជនសង្ស័យ លក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន៥នាក់បន្ថែមទៀត សរុបទាំងអស់៦នាក់។

លោកអធិការបានបន្តឱ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀន៦នាក់មានឈ្មោះ ១, រឿម ស្រស់ ភេទប្រុសអាយុ៣២ឆ្នាំ គ្មានមុខរបរពិតប្រាកដ ជាមុខសញ្ញាជួញដូរថ្នាំញៀន រស់នៅភូមិ សំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ២,សៅ សែម ភេទប្រុស អាយុ១៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ មុខសញ្ញាជួញដូរថ្នាំញៀន រស់នៅភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ៣,សេ វិឆៃ ភេទប្រុស អាយុ១៨ឆ្នាំមុខសញ្ញាជួញដូររស់នៅភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គល បុរី ៤,ម៉ន សុខលីម ភេទប្រុស អាយុ៣០ឆ្នាំ មុខសញ្ញាប្រើប្រាស់ រស់នៅក្នុងភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ៥,ជឿ សុខៃ ភេទ្រុស អាយុ៣០ឆ្នាំ មុខសញ្ញាប្រើប្រាស់ថ្នាំញៀនរស់នៅក្នុងភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី និង៦,សៀវ អ៊ីង ភេទ ស្រី អាយុ១៨ឆ្នាំ មុខសញ្ញាប្រើប្រាស់ថ្នាំញៀន។ជាមួយនិងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញដកហូតបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៨ថង់តូច ទូរស័ព្ទ៦គ្រឿង និងឧករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។ជនសង្ស័យគ្រឿងញៀនទាំង៦នាក់ រួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងនគរបាលស្រុកមង្គលបុរីត្រូវបានចាប់បញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា

IMG_8501

IMG_8500


ចែករំលែក៖

Leave a Reply