ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសំរោងទងឃាត់ក្រុមញៀនល្បែងជល់មាន់៤នាក់ជាមួយវត្ថុតាងជាច្រើន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងស៊ីសងដុះស្លែ (ជល់មាន់)ចំនួន ០៤នាក់ត្រូវបាននគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន និងដកហូតបានសម្ភារៈមួយចំនួនខណះដែលជាច្រើនអ្នកទៀតបានរត់ បាតជើងសព្រាតគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ឃាត់ខ្លួនក្រុមញៀនល្បែងបានកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងឈ្មោះប៉ាច ប៉ាង ភេទប្រុស អាយុ៥១ឆ្នាំនៅក្នុងភូមិត្រពាំងព្រូស ឃុំសំរោងទង ស្រុកសាំរោងទង ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់នគរបាលបាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យអ្នកញៀនល្បែងខាងលើនេះគឺកម្លាំងនគរបាលស្រុកសំរោងទងបានឃាត់ខ្លួនបានក្រុមអ្នកញៀនល្បែងខាងលើនេះគឺកម្លាំងនគរបាលស្រុកបានធ្វើការតាមដានជាយូរណាស់មកហើយ ទើបលោកអធិការនគរបាលស្រុកសំរោងទង បានបញ្ជារកម្លាំងនគរបាលស្រុក បានបង្កាខាបទីតាំងលេងល្បែងស៊ីសង (បញ្ជល់មាន់)មួយកន្លែងស្ថិតនៅផ្ទះរបស់ឈ្មោះ ប៉ាច ប៉ាង ភេទប្រុស អាយុ៥១ឆ្នាំមុខរបរលក់ដូររស់នៅក្នុងភូមិត្រពាំងព្រូសឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាក្រុមញៀនល្បែងចំនួន០៤ នាក់។មន្ត្រីនគរបាលដដែលបានបន្តទៀតថា ក្រុមញៀនល្បែងដែលនគរបាលឃាត់ខ្លួនបានទី០១មានឈ្មោះ ប៉ាច ប៉ាង ភេទប្រុស អាយុ៥១ឆ្នាំ (ម្ចាស់ផ្ទះ)មុខរបរលក់ដូរ រស់នៅកន្លែងឃាត់ខ្លួនខាងលើទី០២-ឈ្មោះ ឈុំ ឆេង ភេទប្រុស អាយុ៣៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងព្រូស ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣-ឈ្មោះ ម៉ៅ តេន ភេទប្រុស អាយុ៥២ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិត្រពាំងតាឡាត់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិងទី០៤-ឈ្មោះ នុត អៀង ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិរបងច្រុះ ឃុំសំរោងទងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការបង្ក្រាបបានក្រុមជនសង្ស័យចំនួន៤នាក់ខាងលើនេះជាច្រើនអ្នកទៀតបានរត់បាតជើងសព្រាត និងដកហូតសម្ភារះវត្ថុតាង រួមមានៈ មាន់ជល់ចំនួន០៣ក្បាល ជាលក្រុងមាន់ចំនួន០៣ ជញ្ចីញថ្លឹងមាន់ជល់ចំនួន០១ ធុងទឹកចំនួន០១ និងម៉ូតូចំនួន០៦គ្រឿងផងដែរ ដោយមនុស្សមួយចំនួនធំបានរត់យករួចខ្លួនយកបានតែម៉ូតូទេ ។

ចំពោះមុខសញ្ញា រួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបាននគរបាលស្រុកសំរោងទងកសាងសំណុំរឿងបញ្ជូនទៅជំនាញការិយាល័យព្រហ្មទណ្ឌខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត តាមនីតិវិធី ៕ សេនា សក្តិ


ចែករំលែក៖