ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកស្អាងចាប់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួនក្នុងករណីហិង្សាដោយចេតនា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង០៥នាទី ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនមានឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ២នាក់ ទី១-ឈ្មោះ ក្លូ កយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មានស្នាមមុតលើដៃខាងស្ដាំចំនួន២កន្លែង និងមុតលើពោះខាងឆ្វេងចំនួន១កន្លែង (បញ្ជូនទៅព្យាបាលនៅពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ) និងទី២-ឈ្មោះ ហៀង រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាលល មានស្នាមមុតត្រង់ក្បាលចំនួន២កន្លែង(ស្រាល) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍នៅក្នុងភូមិ ហើយក៏បានចូលរាំកំសាន្ដផងដែ ខណៈនោះក៏មានជនមិនស្គាល់ឈ្មោះម្នាក់បានគប់កែវ បណ្ដាលឲ្យត្រូវឈ្មោះ ហៀង រស្មី របួសចំក្បាលចំនួន២កន្លែង ភ្លាមនោះក៏បានផ្អើលឆោរឡោពេញក្នុងរោងកម្មវិធី ក្នុងហេតុការណ៍នោះផងដែរឈ្មោះភិន ឃុន បានសួរថា អ្នកណាគប់កែវត្រូវឈ្មោះ រស្មី ខណៈនោះឈ្មោះ ចាន់ ប៊ុនធឿន បានកាន់កន្ដ្រៃចំនួន១ ដើរទៅឈ្មោះ ភិន ឃុន បណ្ដាលឲ្យរងរបួសចំពោះខាងឆ្វេង ឃើញដូច្នោះឈ្មោះ ក្លូ កយ បានចូលទៅឃាត់និងបានប្រតាយប្រតប់គ្នាទៅវិញទៅមកជាមួយឈ្មោះ ចាន់ ប៊ុនធឿន ភ្លាមនោះឈ្មោះ ចាន់ ប៊ុនធឿន បានយកកន្ដ្រៃចាក់ទៅលើឈ្មោះ ក្លូ កយ បណ្ដាលឲ្យរងរបួសដៃខាងស្ដាំចំនួន២កន្លែង និងចំពោះខាងឆ្វេងចំនួន១កន្លែង ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះមកធ្វើការអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យចំនួនម្នាក់ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖