ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យឃាត់ជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលអន្តរាគមន៍ឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំនួន​ កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ នៅខាងក្រោយសាលាកគោកបញ្ជាន់​ សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ។

​ជនសង្ស័យឈ្មោះប៉ុន ​វណ្ណា​ ​ ភេទប្រុស អាយុ​២០ឆ្នាំ មុខរបររើសអេតចាយ​ ស្នាក់នៅជិតកន្លែងកើតហេតុ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុននឹងចុះបង្ក្រាបដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្បែរថា មានការជួញដូរ និងប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ​ ទើបលោកវិរៈសេនីយ៍ឯក​ យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានបញ្ជាកម្លាំងរបស់ខ្លួនឲ្យតាមដាន និងសើបអង្កេតរហូតឈានដល់ការចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើ ខណៈដែលឃើញសមត្ថកិច្ចហើយបានបោះថ្នាំញៀនចោលចំនួន៣កញ្ចប់។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់កាបន្ត។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់ថ្នាំញៀនជាប្រចាំពោលគឺរាល់ថ្ងៃតែម្តង​ បន្ទាប់ពីទំនេរពីដើររើសអេតចាយវិញ៕ សុខាសែនជ័យ


ចែករំលែក៖