ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប្រឆាំង​គ្រឿងញៀន​​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​នឹង​ថ្នាំ​ញៀន​៤កញ្ចប់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែនប្រឆាំង​បទល្មើស​ បាន​ឲ្យដឹង​ថា៖ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង ៣០ នាទី​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ និង នគរបាលក្រុងព្រះសីហនុ​ បាន​សហការ​គ្នា​ បង្រ្កាប​មុខ​សញ្ញា​ គ្រឿងញៀន​មួយករណី ឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលចែកចាយនូវសារធាតុញៀន ស្ថិតនៅ ក្រុម ៤ ភូមិ ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ នៅ វុត្ថា ភេទ ប្រុសអាយុ ៣០ឆ្នាំ មុខរបរជាងផ្សាដែក។ ជាមួយនេះ សមត្ថកិច្ចចាប់យកបាន​ ថ្នាំញៀនមេតំហ្វេតាមីន​ ចំនួន ៤កញ្ចប់ ។

ករណីខាងលើនេះ ដឹកនាំដោយ លោក​អនុ​សេនីយ៍​ទោ​ តាក រៀម នាយផ្នែកគ្រឿងញៀននៃអធិការក្រុងព្រះសីហនុ៕ ឆ្លាម សមុទ្រ


ចែករំលែក៖