ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​ដកហូត​រថយន្ត​មួយ​គ្រឿង​បញ្ចាំ​នៅ​ភូមិសាស្ត្រ​ ស្រុក​អន្លង់​វែង​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖​ កាលពីវេលា​ម៉ោង​១៨​​ ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ផែន​នគរបាល​ព្រហ្មទណ្ឌ​បាន​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ ​ពី​ប្រជា​ព​រដ្ឋ​ ឈ្មោះ​ ជា​ សុខា​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ រស់នៅ​ភូមិ​អភិវឌ្ឍន៍​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ បាន​ប្តឹង​រាយការណ៍​ថា​ មាន​ជនសង្ស័យ​ម្នាក់ ​បាន​ខ្ចី​រថយន្ត​របស់​ខ្លួន​ ម៉ាក​ Brand​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D.2768​ ពណ៌​ បៃតងចាស់​ ដោយ​ខ្ចី​ជិះ​មួយ​ភ្លែត​ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ២០១៨​ ក៏​បាត់​រហូត ​។

បន្ទាប់​ទទួល​បាន​ព័ត៌មាន​ ជំនាញបាន​ចាត់​ឲ្យ​លោក​អធិការ​ក្រុង​ស្រុក​​ស្រាវជ្រាវ​រក លុះ​ម៉ោង​៧,​ ០០​នាទី​ព្រឹក​ថ្ងៃ​ទី​ ២១ ខែកញ្ញា ឆ្នាំ២០​១៨​ សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ខាងលើ​ ដោយ​ត្រូវ​បាន​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​នៅ​ភូមិសាស្ត្រ​ ស្រុក​អន្លង់​វែង ​។

បច្ចុប្បន្ន​រថយន្តនេះត្រូវសមត្ថកិច្ច​ដកហូត​បណ្តោះអាសន្ន ​និង​សុំ​ដីកាបញ្ជា​ឲ្យ​ចូលខ្លួន​ពី​ព្រះរាជអាជ្ញា​​ ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ប៉ែន នួន


ចែករំលែក៖