ព័ត៌មានទាន់ហេតុការណ៍៖

នាងស្រស់ស្អាត! អស់ជិត១ពាន់ដុល្លារទាំងព្រឹក ព្រោះតែលោកចោរឆក់កាបូប

ចែករំលែក៖

ភ្នំពេញ៖ ករណីចោរ ឆក់ លួច និងប្លន់នៅក្នុងមូលដ្ឋាននៃទឹកដីខណ្ឌសែនសុខ កំពុងកក្រើកទាំងថ្ងៃទាំងយប់ ធ្វើអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខណៈចំណាត់ការរបស់សមត្ថកិច្ចមូលដ្ឋានគ្មានប្រសិទ្ធភាពសោះ ។

ជាក់ស្តែងនាព្រឹកថ្ងៃទី ២១ ខែមីនាឆ្នាំ ២០១៧ វេលាម៉ោង ១០ និង ៤០នាទី មានករណីឆក់កាបូបបានសម្រេចមួយលើកទៀតហើយនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ភូមិ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

test

នារីរងគ្រោះថា ក្នុងការបូបនោះមានលុយ ៧៨០ដុល្លារ ទូរស័ព្ទIphone6 មួយគ្រឿង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមួយសន្លឹក និងកាត ATM ចំនួនមួយសន្លឹកផងដែរ

នារីរងគ្រោះ មាន ឈ្មោះ មាស ណៃនី អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសុខ ។

តាមការរៀបរាប់របស់នារីរងគ្រោះ បានអោយដឹងថា មុនកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាក Let’s សេរី២០១៥ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1CG-0789 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចមុខ ក្រសួងពាណិជ្ជកម្ម ស្រាប់តែមានជនសង្ស័យគ្នា២នាក់ រាងស្គមជិះម៉ូតូ និច ក្នុងទិសដៅស្របគ្នាបានធ្វើសកម្មភាពឆក់ការបូបបានសម្រេច បណ្តាលអោយនារីរងគ្រោះដួលរលាត់ដៃជើង ហើយជនសង្ស័យបានជិះគេចខ្លួនដោយសុវត្ថិភាពមិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច។

ar (2)

នារីរងគ្រោះ មាន ឈ្មោះ មាស ណៃនី អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសុខ

តាមការបញ្ជាក់របសនារីរងគ្រោះថា ក្នុងការបូបនោះមានលុយ ៧៨០ដុល្លារ ទូរស័ព្ទIphone6 មួយគ្រឿង អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមួយសន្លឹក និងកាត ATM ចំនួនមួយសន្លឹកផងដែរ។

ar (1)

មុនកើតហេតុគាត់ជិះម៉ូតូមួយគ្រឿងម៉ាក Let’s សេរី២០១៥ ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1CG-0789 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចមុខ ក្រសួងពាណិជ្ជកម្ម

ក្រោយកើតហេតុនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បី អោយសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ប៉ុន្តែប្រហែលជាគ្មានសង្ឃឹមទេ៕ តុង សីហា

 

 

 


ចែករំលែក៖