ព័ត៌មានទាន់ហេតុការណ៍៖

នាងអែនជេលីណា ជូលី ចេញមុខប្រឆាំងគោលនយោបាយរបស់លោកត្រាំ

ចែករំលែក៖

 
តារាហូលីវដដ៏ល្បី អែនជេលីណាជូលី និងជាឧបការីអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានចេញមុខប្រកាសថា ការប្រកាន់ពូជសាសន៍ សាសនា របស់រដ្ឋាភិបាលអាមេរិក គឺជាសកម្មភាព «លេងជាមួយភ្លើង»។

នាង អែនជេលីណា ជាសកម្មជនសិទ្ធិមនុស្ស បានប្រកាសនៅថ្ងៃទី៣ ខែកុម្ភៈថា ការហាមជនអន្តោប្រវេសន៍ចូលអាមេរិក មកពី៧ប្រទេស ដែលកាន់សាសនាអិស្លាម របស់ប្រធានាធិបតីដូណាល់ ត្រាំ នឹងធ្វើឲ្យជនភៀសខ្លួន ជាច្រើនជួបវិបត្តិផ្លូវចិត្ត អាចនឹងធ្វើឲ្យកើតមាននូវក្រុមភេរវកម្មជាច្រើន ទាំងក្នុង និងក្រៅទឹកដី ប្រឆាំងអាមេរិក។

នាង ជូលីបញ្ជាក់ទៀតថា នាងមានកូន៦នាក់ កើតនៅក្រៅប្រទេស គឺជាមោទនភាពរបស់ពលរដ្ឋអាមេរិក ។ នាងបញ្ជាក់ទៀតថា សុវត្ថិភាព សន្តិសុខជាតិគឺជាការចាំបាច់ ប៉ុន្តែការសម្រេចអ្វីមួយ គឺត្រូវតែពឹងផ្អែកលើការពិត មិនមែនកើតចេញពីការភ័យខ្លចនោះឡើយ។

នាងជូលីបញ្ជាក់ថា «ខ្ញុំគិតថា ជនភៀសខ្លួនដែលមានលក្ខណៈគ្រប់គ្រាន់តាមផ្លូវច្បាប់ គួរតែទទួលបានឱកាស ឲ្យពួកគាត់ ។ យើងអាចគ្រប់គ្រង ដោយមិនចាំបាច់ហាមប្រាម ក្នុងនោះមានទាំងកុមារ ក៏ត្រូវបានចាត់ទុកថា គ្មានសុវត្ថិភាពដែរ ទាំងនោះជារឿងមិនសមហេតុផល» ៕ ម៉ែវ សាធី

Angelina-Jolie-2 index


ចែករំលែក៖