ព័ត៌មានទាន់ហេតុការណ៍៖

នាយក្រឹម និងនាងលាភ រងការរិះគន់ច្រើនក្រោយទទួលបានចំណងដៃកូនស្រីភ្លោះ

ចែករំលែក៖

ភ្នំពេញ៖ ក្រៅពីការអបអរសាទរនាយក្រឹម ទទួលបានកូនភ្លោះស្រី ដែលជាតំណក់ឈាមរួមជាមួយនាងលាភនោះ ក៏លេចចេញការរិះគន់ជាច្រើនហូរហែរពីទស្សនិកជនដែរ។ រិះគន់ព្រោះតែមានអ្នកនឹងគិតអាណិតដល់ចិត្តភរិយាដើមថា មិនដឹងជាគ្រាំគ្រាយ៉ាងណាដែលត្រូវចែករំលែកក្តីស្រឡាញ់ទៅឲ្យស្រីផ្សេងនោះ។

ក្រោយពីផ្ទុះរឿងរ៉ាវស្នេហាត្រីកោណរបស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ហៅនាយក្រឹម និងសមាជិកក្រុមនាងលាភ នោះ ពួកគេរងការរិះគន់មិនតិចទេ។ នាងលាភបានសម្រាលកូនស្រីភ្លោះកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេល ដែលរូបថតមួយសន្លឹកត្រូវបានលេចចេញអមដោយការរិះគន់មិនសំច្ចៃមាត់ពីមហាជន។ រិះគន់ព្រោះតែពួកគេនឹកគិតអាណិតដល់ចិត្តភរិយាដើមនាយក្រឹម ដែលមិនដឹងថា គ្រាំគ្រាខ្លាំងយ៉ាងណានោះទេ។

មានការលើកឡើងថា មិនដឹងជាចិត្តភរិយាដើមរបស់នាងក្រឹមគ្រាំគ្រាប៉ុណ្ណាទេ ដែលឃើញរូបថតនេះ។ ក្រៅពីនេះ ក៏មានការលើកឡើង និងផ្តាំផ្ញើកុំឲ្យយុវជនយកគំរូតាមតារាកំប្លែងរូបនេះផងដែរ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាកំប្លែង នាយក្រឹមបាននៅឡើយទេ។ គេចាំបានថាដំណឹងផ្ទៃក្នុងគ្រួសាររបស់នាយក្រឹមបានលេចសុះសាយកាន់តែខ្លាំងក្រោយពេលភរិយាអ្នកស្រីវ៉ង់ឡុងមុន្នីចេញមុខប្រកាសប្តឹងនាយក្រឹមនិងនាងលាភទៅតុលាការ។

ការប្តឹងនេះគឺក្រោយពីនាងគង់ ច័ន្ទស៊ីណាហៅស្រីលាភឬព្រលិតព្យាយាមទាក់ទងប្តីនាងជាមួយនឹងការបញ្ឈឺចិត្តអ្នកស្រីជាភរិយាដើម។ប៉ុន្តែកន្លងមកនាយក្រឹមហាក់ទទួលស្គាល់នូវកំហុស ដែលខ្លួនបានសាងចំពោះភរិយាប៉ុន្តែលោកនៅតែចង់បន្តធ្វើជាប្តី និងឪពុកល្អបន្តទៀតគឺការជួយផ្គត់ផ្គង់ក្រុមគ្រួសារដដែល ហើយនាងលាភ ក៏លោកមិនបោះបង់ចោលនោះដែរ ព្រោះតែលោកជាអ្នកសាងកំហុសហើយលោកសុខចិត្តទទួលខុសត្រូវ៕ វឌ្ឍនា


ចែករំលែក៖