ព័ត៌មានទាន់ហេតុការណ៍៖

នាយចយស្រក់ទឹកភ្នែករំភើបនឹងវត្តមានកូនប្រុសសម្តេចតេជោចូលរួមពិធីមង្គលការ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង លោក ភិច សែ ហៅនាយចយ បានរៀបការជាមួយនារីស្រស់សោភា មកពីខេត្តពោធិ៍សាត់ហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្រោមវត្តមានភ្ញៀវជាច្រើនកុះករ មានទាំងកូនប្រុស២រូបរបស់សម្តេចតេជោ ហ៊ុនសែន ចូលរួមផងដែរ។ ថ្លែងពីមុខភ្ញៀវក្នុងពិធីជប់លៀងល្ងាចថ្ងៃនោះ បានធ្វើឲ្យនាយ ចយ ស្រក់ទឹកភ្នែក ព្រោះតែក្តីរំភើបរកអ្វីប្រៀបពុំបាន។
ពិធីមង្គលជប់លៀងនឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃនេះដែរ នៅក្នុងវិមានពិភពថ្មីសែនសុខ អគាD។ ក្រៅពីថ្លែងរៀបរាប់ប្រវត្តិស្នេហាខ្លះ នាយចយបានថ្លែងពីក្តីរំភើបរហូតស្រក់ទឹកភ្នែក ព្រោះតែវត្តមាន លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី និងផ្តល់កិត្តិយសដោយមិននឹកស្មានដល់ ។
តារាកំប្លែងរូបនេះបានបញ្ជាក់ថា អរគុណដល់បងប្រុសទាំង២គឺឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ឆ្លៀតចំណាយពេលវេលាផ្តល់កិត្តិយសថ្ងៃមង្គលការ រកពាក្យនិយាយមិនចេញរំភើបណាស់។ បន្ថែមពីនេះ នាយ ចយ ក៏ជូនពរដល់សម្តេចតេជោ ដែលខិតខំកសាងប្រទេសជាតិមិនគិតពីការនឿយហត់ ដើម្បីសេចក្តីសុខប្រជាជនសូមបារមីថែរក្សាក្រុមគ្រួសារសម្តេចអោយជួបប្រទះសេចក្តីសុខ ហើយបន្តគ្រប់គ្រងប្រទេសជាតិតទៅទៀត ។ នាយ ចយ ក៏យំសំពះអរគុណនាយក្រឹមដែលបានយកលោកមកសម្តែងតាំងពីនៅតូចរហូតដល់វ័យ២៥ឆ្នាំមានតែនាយក្រឹមនេះហើយជាអ្នកមានគុណជួយដល់រូបលោកបានថ្ងៃនេះបន្ទាប់ពីឪពុកម្តាយបង្កើតធ្វើអោយនាយក្រឹមសប្បាយចិត្តកូនចៅបានឆ្លងដល់ត្រើយសុភមង្គល។នាយ ចយ ចូលរោងការជាមួយស្រីស្អាតថ្ងៃនេះហើយ
គួរបញ្ជាក់ដែរថាតារាកំប្លែងវ័យ២៥ឆ្នាំ និងរៀបការជាមួយកញ្ញាឈ្មោះក្វាន់ឌីទើបមានវ័យ ១៨ឆ្នាំ ជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិសាត់  ។ ទោះជាយ៉ាងណាកន្លងមក មានការលើកឡើង ថា គូដណ្ដឹងនាយ ចយ ស្រឡាញ់នាយដោយសារតែលុយ ប៉ុន្ដែគូស្នេហ៍ខុសពណ៌មួយគូនេះ បានជម្នះបន្តស្រឡាញ់គ្នាទៅវិញទៅមកដោយមិនខ្វល់ពីមជ្ឈដ្ឋានខាងក្រៅ រហូតមកដល់ថ្ងៃនេះ ។ យ៉ាងណាមិញទន្ទឹមនឹងនោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលរួមអបអរសាទរអ្នកទាំងពីរឱ្យស្រឡាញ់គ្នារហូត និង ទទួលបានសុភមង្គលជាអមតៈ៕ វឌ្ឍនា

ចែករំលែក៖