ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តរបស់សម្តេចតេជោហ៊ុន សែន ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងប្រគល់ថវិកាលើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់លោនាយឧត្តមសេនីយ៍ ១ម៉ឺន ៧ពាន់ដុល្លារ ថវិកា លោក ចិន្តា (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ប្រុស ៥ពាន់ដុល្លារ សរុប១៣ម៉ឺនដុល្លារ សម្រាប់ប្រតិភូ និងកីឡាករជម្រើសជាតិ ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារ និងមន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជា ៤នាក់ ក្នុងម្នាក់ ៥០០ដុល្លារ៕

ដោយ៖ សហការី


ចែករំលែក៖