ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូល រួមបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពUN

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នេះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមជាអធិបតី ក្នុង ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពបោសសម្អាតមីន និងកាកសំណល់ សង្គ្រាម ។

នៅក្នុងវគ្គហ្វឹកហ្វឺននេះ ក៏វត្តមានចូលរួមពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ និងនាយអាវុធហត្ថព្រមទាំងនាយទាហាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមជាច្រើនរូបផងដែរ ៕ ហេង សូរិយា

pm-2 pm-1


ចែករំលែក៖