ព័ត៌មានទាន់ហេតុការណ៍៖

នាយ ខេន វិលរកសិល្បៈភ្លាមស្និទ្ធ សឿន ផានផាភួងភ្លែត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបាត់មុខពីសិល្បៈមួយរយៈពេលធំ តារាសម្តែងខេន ស្រាប់តែលេចមុខក្នុងវិស័យសម្តែងជាថ្មី ។ វិលមកភ្លាម តារាប្រុសរូបនេះបង្ហាញរូបភាពស្និទ្ធស្នាលប្លែកជាមួយតារាស្រីមានមន្តស្នេហ៍អ្នកនាង សឿន ផាន ផាភួងភ្លាម ។

នាយ ខេន ត្រូវបានគេធ្លាប់ស្គាល់ក្នុងការសម្តែងភាពយន្តជាច្រើនបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ។ ដកខ្លួនថយពីការងារសិល្បៈមួយរយៈពេលវែង ស្រាប់តែតារាសម្តែងរូបនេះលេចមុខវិញជាមួយនឹងការបង្ហាញមុខរួមគ្នាបែបស្និទ្ធ្ធស្នាលជាមួយតារាស្រី សឿន ផានផាភួង រហូតធ្វើឲ្យគេលេចចេញការសង្ស័យថាពួកគេភ្ជាប់ទំនាក់ទំនងលើសពីមិត្តភ័ក្កិ ។ ការសង្ស័យនេះក៏ក្រោយពេលដែលតារាស្រីរូបនេះបានផ្តាច់ទំនាក់ទំនងជាមួយតារាប្រុសក្មេងថ្មីៗនេះ ។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ពួកគេទាំងពីរតែបណ្តើរគ្នាចូលរួមកម្មវិធីតូចធំទាំងជាកម្មវិធីរបស់អ្នកក្នុង និងក្រៅចង្កោមសិល្បៈ ហើយពេលខ្លះចូលហាងយប់ៗជ្រៅក៏មាន ។

ទំនាក់ទំនងស្វែងរកការបញ្ជាក់បន្ថែមមិនទាន់បាននៅឡើយទេ ប៉ុន្តែបើតាមអ្នកជិតដិតពួកគេលើកឡើងថា ពេលនេះពួកគេស្និទ្ធស្នាលគ្នាប្លែកមែន ប៉ុន្តែមិនទាន់លេចចេញសញ្ញាដែលអាចឲ្យកត់សម្គាល់បាននៅឡើយទេថាជារឿងស្នេហាប្រុសស្រី ។ ទោះជាយ៉ាងណាពួកគេបានបង្ហាញមុខរួមគ្នាជាញឹកញាប់ទាំងក្នុងកម្មវិធី និងការងារសម្តែងផ្សេងៗ ។ ប្រភពថាតារាប្រុសរូបនេះទើបនឹងបញ្ចប់ការថតភាពយន្តឲ្យផលិតកម្មមហាហង្សរឿង មរតកចុកឈាម ហើយក៏លេចចេញរឿងរ៉ាវស្និទ្ធស្នាលគ្នាប្លែកនេះតែម្តង ស្របពេលដែល សឿន ផានផាភួង ទើបនឹងផ្តាច់ចំណងស្នេហ៍តារាស្រស់សង្ហារ សៀង រតនៈនោះ៕ វឌ្ឍនា


ចែករំលែក៖