ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់កំពុងអង្គុយលើម៉ូតូរង់ចាំប្រហិតចៀនម៉ូតូល្បឿនលឿន រេចង្កូតមកបុករងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីម្នាក់បានរងរបួស ខណៈដែលកំពុងអង្គុយលើម៉ូតូទិញប្រហិតសុខៗ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូប្រើប្រាស់ល្បឿនលឿន ខ្លះកាប្រុងប្រយ័ត្នក៏រេចង្កូតមកបុកពេញទំហឹងបង្កការ ភ្ញាក់ផ្អើលដល់អ្នកភូមីនាំគ្នាជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យទាំងសងខាង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃសុក្រ ១០កើត ខែ ផល្គុន ឆ្នាំ ច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ៥ល្ងាច នៅលើផ្លូវលេខ១៣ ស្ថិតក្នុងភូមិ ចក ឃុំ កំពង់ចក ស្រុក រំដួល ខេត្ត ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះលី វណ្ណា អាយុ ១៧ ឆ្នាំ មុខរបរ សិស្សរស់នៅភូមិ ព្រៃគាវឃុំ កំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូ ម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FZ 4867ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីបង្កហេតុមានឈ្មោះសឹង ណន អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀងរងរបួសធ្ងន់ ។ តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមាន នារីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ 4867 ក្នុងទិស ដៅពីជើងទៅត្បូងមកឈប់ទិញប្រហិតចៀនក្បែរផ្លូវជាតិលេខ១៣ ខណៈកំពុងអង្គុយរង់ចាំលើម៉ូតូស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពីពណ៌ស ពាក់ផ្លាកលេខ ស្វាយយរៀង 1N 8305 ធ្វើដំណើពីជើងទៅត្បូង ស្របទិសគ្នាដោយប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នរេចង្កូតមកបុកយ៉ាងពេញទំហឹង លាន់សូរប្រ៉ាវទើបបង្កការភ្ញាក់ផ្អើលតែម្ដង ។

បន្ទាប់ពីកើតហេតុអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដឹក អ្នករងរបួសទាំង២នាក់ មកកាន់មន្ទីរពេទ្យសាមគ្គីរំដួល និងវាស់វែងព្រមទាំងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំងពីរគ្រឿង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖