ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូលឿនពេក រេចង្កូតធ្លាក់ប្រឡាយ ស្លាប់ចោលស្វាមី

ចែករំលែក៖

ខេត្តរតនគិរីៈ នារីវ័យ ម្នាក់ ជិះម៉ូតូលឿនបានធ្លាក់ប្រឡាយដោយខ្លួនឯងបណ្តាលឲ្យបាត់បង់ជីវិតទាំងវ័យនៅក្មេង កាលពីវេលាម៉ោង១នឹង១៥នាទីរសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ។

មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ផាន់ ស្រីកា អាយុ២៣ឆ្នាំ ជាកសិករ រស់នៅភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុ នារីរូបនេះជិះម៉ូតូកែច្នៃ អត់ស្លាកលេខ តែម្នាក់ឯងដោយ ជិះម៉ូតូលឿនតាមបណ្តោយផ្លូវក្រួសក្រហម ហើយពេលមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតធ្លាក់ប្រឡាយ បណ្តាលឲ្យម៉ូតូសង្កត់ពីលើបាក់កស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើអន្តរាគមន៍និងបានហៅប្តីនារីរងគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីក្រោមសម្រែកទ្រហោយំស្តាយស្រណោះយ៉ាងក្តុកក្តួល ៕ សហការី


ចែករំលែក៖