ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវជនសង្ស័យឆក់កាបូបបណ្តាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូម្នាក់ឯងត្រូវជនសង្ស័យមានគ្នា២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ធ្វើដួលហើយជនសង្ស័យគេចខ្លួនបាត់។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោ៣ទៀបភ្លឺ​ ថ្ងៃទី១៧​ ខែតុលា ​ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យតាមបណ្តោយផ្លូវមុនីរ៉េត​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពញ 1CT 7407 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត​ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូប បានសម្រេចបណ្តាលឲ្យនារីរងគ្រោះដួលអូសម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកទៅរក្សាទុករង់ចាំបងប្អូនមកយកវិញ ៕ សុខាសែនជ័យ


ចែករំលែក៖