ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្ដបុករៈម៉ូតូនិងរថយន្ដជាច្រើនគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្ដម៉ាកព្រូសមួយគ្រឿង រវល់ឱនរើសទូរស័ព្វរេចង្កូតបុករៈរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង ម៉ូតូ៣គ្រឿងនិងរថយន្ដមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស។

ករណីនេះដែរបានកើតឡើងនៅវេលាម៉ោង២០និង៤៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះសុីសុវត្តិកែងផ្លូវលេខ១០២ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាក តូយ៉ូតាព្រូសពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AE-5854 បើកបរដោយនារីម្នាក់។ ចំណែកសម្ភារះដែលខូចខាតរួមមាន ម៉ូតូ៣គ្រឿង រ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងនិងរថយន្ដម៉ាកឡិចសុីRX300មួយគ្រឿង។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ និងរ៉ឺម៉កកង់បី និងរថយន្ដដែលត្រូវរថយន្ដបង្កបុកនោះគឺឈប់នៅឯបចិញ្ចើមផ្លូវ។ លុះដល់ពេលកើតហេតុស្រាប់តែមានរថយន្ដបង្កបើកបរដោយនារីម្នាក់បើកបុករៈបណ្ដាលឲ្យខូចខាតតែម្ដង តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។ បើតាមនារីដែលបើករថយន្ដបង្កបានឲ្យដឹងថា ដោយសារតែរូបគាត់បានឱនរើសទូរស័ព្វក្នុងរថយន្ដទើបធ្វើឲ្យរេចង្កូតបុករៈតែម្ដងទៅ។

ក្រោយពីតហេតុ ម្ចាស់រថយន្ដបានព្យាយាមធ្វើការសម្របសម្រួលជាមួយភាគីទាំងអស់ដោយព្រមសងថ្លៃខូចខាតទៅឲ្យម្ចាស់រ៉ឺម៉កម៉ូតូកង់បីចំនួន៣០០ដូល្លារ និងម៉ូតូមួយគ្រឿងទៀតចំនួន១០០ដូល្លារដើម្បីបញ្ចប់រឿង។ ចំណែកម៉ូតូពីរគ្រឿងនិងរថយន្ដមួយគ្រឿងទៀតដែលម្ចាស់ទាមទារថ្លៃខូចខាតថ្លៃពេកទើបដោះស្រាយគ្នាមិនត្រូវក៏សម្រេចឲ្យកម្លាំងជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖