ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តលឿនបួងចង្កូតមិនទាន់បុករបងដីឡូត៍ធ្លុះទៅម្ខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ឡិចស៊ីសRX400H មួយគ្រឿង​ ដោយសង្ស័យ​ អ្នក​បើក​បរ​ ស្រវឹងស្រា​ បានបើក​រថយន្ត​ បោះ​ពួយ​ក្នុង​ល្បឿនលឿន​ បានជ្រុល​ទៅ​បុក​ របង​ដីឡូ​ត៌មួយ​កន្លែង​បណ្ដាល​ឲ្យ​ រងការខូចខាត​ រថយន្ត​យ៉ាង​ដំណំ​ ។

ហេតុការណ៍​នេះកើតឡើង​នៅ​វេលាម៉ោង​ ២យប់​ រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​ ២៣​ ខែតុលា​ ឆ្នាំ២០១៨​ ផ្លូវជាតិលេខ២​ កែងនឹង​ ផ្លូវ៦០ម៉ែត្រ​ ភូមិព្រែកហូរខាងលិច​ សង្កាត់ព្រែកហូរ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

តាម​ប្រភព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​ គេបានឃើញ​ បុរស​ម្នាក់​វ័យប្រហែល​ជាង​៣០ឆ្នាំ​ បានបើក​រថយន្ត​ម៉ាក​ លុច​ស៊ិស​ RX400H ពណ៌ស្ករ​ អត់មាន​ស្លាកលេខ​ បានធ្វើ​ធ្វើដំណើរតាម​ ៦០ម៉ែត្រ​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ព្រមទាំង​ស្រវឹងផងនោះ​ ខណៈមកដល់​ចំនុចកើតហេតុ​ អ្នក​បើក​បរ​ បាន​បួង​ចង្កូត​បត់​ស្តាំ​ឡើងទៅ​ផ្លូវ​ជាតិ​លេខ​២​ តែដោយ​សារ​តែ​ រថយន្ត​លឿន​ហើយ​អ្នក​បើកបរ​ស្រវឹង​ផងនោះ​ ទើប​បួង​ចង្កូត​មិន​ទាន់​ ក៏បណ្តាលឲ្យ​រថយន្ត​ជ្រុល​ទៅ​បុក​នឹង​របង​ដីឡូ​ត៌មួយ​កន្លែង​ បណ្ដាល​រងការខូចខាត​ ធ្លុះទៅម្ខាង​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការខូច​ខាត​ខ្ទេចខ្ទី​ខ្ទេចផ្នែកខាងមុខ​ស្ទើតែ​ទាំង​ស្រុង​ និង​ធ្វើឲ្យ​អ្នក​បើក​បរ​ របួស​ដៃ​បន្តិច​បន្តួច​ ត្រូវបាន​សាច់ញាតិ​ដឹក​យក​ព្យាបាលរបួស​នៅ​មន្ទីរពេទ្យ​ ។

ក្រោយ​ពេលកើតហេតុ​ ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​ដល់​កន្លែងកើតហេតុ​ រួចហើយ​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​ ឲ្យ​មក​ស្ទូច​យក​រថយន្ត​បង្ករ​ទៅ​រក្សារ​ទុកនៅ​អធិការដ្ឋានក្រុង​តាខ្មៅ​ ៕សុខាសែនជ័យ


ចែករំលែក៖