ព័ត៌មានទាន់ហេតុការណ៍៖

នារីវ័យក្មេង២នាក់សង្ស័យស្រវឹងខ្លាំងបើករថយន្តបុកផើងផ្កាបែកអស់ពីរទ្រេតបង្គោលភ្លើងមួយដើមសងអស់២០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ផើងផ្កាបែកអស់២ផើង និងបង្គោលភ្លើងមួយដើមត្រូវទ្រេតចង់បាក់ដល់ដី ដោយសារនារីស្រស់សោភា២នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តទៅបុកពេញទំហឹង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីស្រស់សោភា២នាក់មានវ័យជាង២០ឆ្នាំចិះរថយន្តបង្កម៉ាក LUXES RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AN-៥៥៩៤ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៤០ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿនដែលគេសង្ស័យថាអ្នកបើករថយន្តស្រវឹងស្រាខ្លាំងផង។ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តរបស់នាងបានរេចង្កូតជ្រុលទៅបុកផើងផ្កាមុខផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបែកផើងផ្កាអស់២ផើង និងបុកបង្គោលភ្លើងទ្រេតអស់មួយដើមហើយរថយន្តបង្កក្រពឹតផ្នែកខាងមុខតែ សំណាងល្អមិនមានរងគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តនិងអ្នកដទៃឡើយ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ខាងម្ចាស់ផ្ទះចេញមកក្រៅបានទាមទារសំណងចំនួន300$ ប៉ុន្តែខាងម្ចាស់រថយន្តបង្កមិនចង់មានរឿងរាវច្រើនក៏សុំសងត្រឹមតែ200$បញ្ចប់រឿងរួចថយរថយន្តពីមុខផ្ទះកើតហេតុ បើកចេញទៅផ្ទះបាត់ទៅ ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានចុះទៅវាស់វែងឡើយ ៕ ប្រាថ្នា


ចែករំលែក៖