ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់កំពុងជិះម៉ូតូឡើងស្ពានអាកាសស្ទឹងមានជ័យត្រូវចោរឆក់កាបូបស្ពាយបានសម្រេចដួលរលាត់ដៃជើង

ចែករំលែក៖

ភ្នំពេញ៖ នារី២នាក់ជិះម៉ូតូធូដេមួយគ្រឿងឌុបគ្នា ត្រូវជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ១គ្រឿមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចធ្វើឲ្យដួលរលាត់ដៃជើង ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូម៉ាកធូដេមួយគ្រឿងឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើងបំណងឡើងលើស្ពានអាកាសស្ទឹងមានជ័យ។ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូហុងដាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបស្ពានបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសរលាត់ដៃជើងបន្ទាប់មកជនសង្ស័យក៏គេចខ្លួនបាត់ដោយសុវត្តិភាព។

នារីរងគ្រោះបានឲ្យដឹងថា នៅក្នុងកាបូបនោះមានលុយមួយចំនួន គ្រឿងអលង្ការ ឯកសារ និងទូរស័ព្ទមួយគ្រឿង ត្រូវចោរឆក់យកទៅបាត់។

ក្រោយកើតហេតុជនរងគ្រោះបានលើកម៉ូតូរួចបន្តដំណើរទៅផ្ទះដោយមិនបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកនោះទេ៕ ប្រាថ្នា


ចែករំលែក៖