ព័ត៌មានទាន់ហេតុការណ៍៖

នារី២នាក់ត្រូវចោរឆក់កាបូបលុយបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖​ នារី២នាក់បាមជិះម៉ូតូឌុបគ្នា ធ្វើដំណើរតាមដងផ្លូវ ត្រូវជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូសីុរ៉ូស១គ្រឿង មកធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព​ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី​ ថ្ងៃទី៣១ ខែឧសភា ​ឆ្នាំ២០១៧ ​នៅចំណុចមុខខាងកើតវត្តអង្គតាមិញ​ ផ្លូវបេតុង​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ ឈៀង​ រដ្ឋា​ ភេទស្រី អាយុ២៣ឆ្នាំ​ មុខរបរធ្វើការក្រុមហ៊ុន​ ស្នាក់នៅបន្ទប់ជួល​ ភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

រងគ្រោះនិយាយថា​ នៅមុនពេលកើតហេតុរូជិះម៉ូតូម៉ាកឃ្លីក​ ពណ៌សលាយក្រហម​ ពាក់ស្លាក់លេខ ភ្នំពេញ 1 AP 6391 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសពីជើងត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកសីុរ៉ូស​ គ្មានស្លាកលេខ​ មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូបនារីដែលអង្គុយពីក្រោយ ហើយគេចខ្លួនបាត់ ។

សម្ភារដែលបាត់បង់នោះមានអត្តសញ្ញាណប័ណ្ណ​ លុយចំនួន៦០ដុល្លារ​ ។

ក្រោយពលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវ ៕ សុខាសែនជ័យ


ចែករំលែក៖