ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងសហរដ្ឋអាមេរិកប៉ះទង្គិចគ្នាជាមួយនាវាដឹកប្រេងប្រទេសសិង្ហបុរីនាវិក១០នាក់បាត់ខ្លួន

ចែករំលែក៖

នាវាចម្បាំង John s McCainរបស់ អាមេរិក រងការខូចខាតយ៉ាងដំណំ ដោយសារតែការប៉ះទង្គិចគ្នាជាមួយនាវា ពាណិ ជ្ជកម្មរបស់សិង្ហបុរី នៅពេលដែលកំពុង ធ្វើដំណើរ នៅភាគខាងត្បូង សមុទ្រសិង្ហ បុរី។

នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ John s McCain របស់អាមេរិកបានប៉ះជា មួយនាវាដឹកប្រេង របស់សិង្ហបុរីនៅវេលាម៉ោង៥និង២៤នាទី ពេលនាវារបស់សិង្ហ បុរី កំពុងឆ្ពោះមកកាន់កំពង់ផែ ។ នាវិក១០ នាក់បានបាត់ខ្លួន និង ៥នាក់រងរបួសនៅ ក្នុងហេតុការណ៍ខាងលើ។

របាយការណ៍ដំបូងបានឲ្យដឹងថា នាវា John S McCain រងការខូចខាតផ្នែកខាង ក្រោយ ក្រោយពេលប៉ះទង្គិចគ្នាជាមួយ​នាវាពាណិជ្ជកម្មដឹកប្រេង Alnic MC ។ ពេលនេះកម្លាំងជួយសង្គ្រោះកំពុងតែ ស្វែងរក នាវិកដែលបាត់ខ្លួន។

នាវាដឹកប្រេង Alnic MC មានប្រវែង ដល់ទៅ១៨៣ម៉ែត្រ មានចំណុះ៣០ពាន់ តោន បំពាក់ទង់ជាតិប្រទេស Liberia ។

នៅពេលនេះនាវាយាមល្បាត RSS Gallant ឧទ្ធម្ភាគចក្ររបស់កម្លាំងទាហានជើងទឹក អាមេរិក រួមជាមួយនាវាយាមល្បាតរបស់កម្លាំងទាហានជើងទឹកសិង្ហបុរី បាន ស្វែងរកអ្នកដែលបាត់ខ្លួន។

នាវាច្បាំងអាមេរិក ធ្វើដំណើរឆ្ពោះទៅ កាន់កំពង់ផែ ប្រទេសសិង្ហបុរីដូចគ្នា។ គ្រោះថ្នាក់ខាងលើកើតឡើង ក្រោយរយៈ ពេល២ខែ ដែលមាននាវិក៧នាក់ស្លាប់ នៅពេលនាវាចម្បាំង អាមេរិកប៉ះជាមួយនាវាដឹកទំនិញនៅដែនសមុទ្រប្រទេស ជប៉ុន។

នាវាចម្បាំង អាមេរិក John S. McCain បានដាក់ឲ្យដំណើរការ កាលពីឆ្នាំ១៩៩៤ ដោយដាក់ឈ្មោះតាមឪពុក របស់សមា ជិកព្រឹទ្ធសភា McCain គឺលោក John S.McCains Jr.និងជាជីតារបស់សមា ជិកព្រឹទ្ធភា John S. McCain Senior ។ ពីរនាក់ឪពុកកូនបាន ក្លាយជាប្រវត្តិសាស្ត្រ របស់កម្លាំងទាហានជើងទឹកអាមេរិក ដែល បានតែងតាំងធ្វើជាសេនាធិការ ទាហាន ជើងទឹក ៕ ម៉ែវ សាធី


ចែករំលែក៖