ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំង៥២គ្រឿងចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំលើពិភពលោកនៅមហាសមុទ្រប៉ាស៊ីហ្វិក

ចែករំលែក៖

កងពលទាហានជើងទឹកដែលមាន នាវាចម្បាំងរហូតដល់ទៅ៥២គ្រឿងមក ពី២៦ប្រទេសជុំវិញពិភពលោក បានចាប់ផ្តើមធ្វើសមយុទ្ធទាហានជើងទឹកជាទ្រង់ទ្រាយធំបំផុតលើពិភពលោក ដែលបាន ធ្វើឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។

សារព័ត៌មាន Daily Star បានផ្សាយថា នាវាចម្បាំង នាវាមុជទឹក និងនាវាផ្ទុកយន្ត ហោះ ក៏មានវត្តមាន នៅក្នុងការធ្វើសមយុទ្ធ ដែលមានឈ្មោះថា RIMPAC ។ សមយុទ្ធ នេះដឹកនាំដោយអាមេរិក ក្នុងនោះមាន យុទ្ធសាស្ត្របាញ់មីស៊ីល, វាយប្រហារ ដោយនាវាមុជទឹក, ប្រឆាំងក្រុមចោរសមុទ្រ និងជួយសង្គ្រោះនៅលើដែនសមុទ្រផង ដែរ។

នេះជាលើកទី៦ហើយ ដែលបានធ្វើ សមយុទ្ធ RIMPAC ដែលចាប់ផ្តើមដំបូង នៅឆ្នាំ២០០៤។ កោះហាវ៉ៃអាមេរិក ជាទី តាំងសម្រាប់ធ្វើសមយុទ្ធ ដែលចាប់ផ្តើម នៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២ ខែ សីហា ឆ្នាំ២០១៨។

សមយុទ្ធកើតឡើងក្នុងពេលមានសភាពការណ៍តានតឹងរវាងលោកខាងលិច និង ចិន ទាំងនោះហើយទីក្រុងប៉េកាំងមិនត្រូវបានអញ្ជើញចូលរួមធ្វើសមយុទ្ធនោះ ឡើយ។ ក្រៅពីនាវាចម្បាំងនាវាមុជទឹក នៅមានយន្តហោះចម្បាំង ២០០គ្រឿង ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះដែរ។ ក្រៅពីកម្លាំងទាហានជើងទឹកនៅ មាន ទាហានជើងគោកមកពី១៨ប្រទេស ទៀត។

ទីតាំងធ្វើសមយុទ្ធចាប់ផ្តើមពីកោះ ហាវ៉ៃរហូដលតំបន់ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។ អាមេរិក និងជប៉ុនជាប្រទេសដែលត្រូវបាញ់មីស៊ីលនៅក្នុងសមយុទ្ធ ខាងលើ។ ក្បួននាវាដឹកនាំសមុទ្រនោះគឺនាវាផ្ទុកយន្តហោះ USS Carl Vinson។

ប្រទេសដែលចូលរួមសមយុទ្ធយោធា មាន Australia, Brazil, Britain, Brunei, Canada, Chile, Colombia, France, Germany, India, Indonesia, Israel, Japan, Malaysia, Mexico, Neitherland, New Zealand, Peru, south korea, Philippines, Singapore, Sri Lanka, Thailand , Tonga, អាមេរិក និងវៀតណាម៕ ម៉ែវ សាធី


ចែករំលែក៖