ព័ត៌មានទាន់ហេតុការណ៍៖

នាវាផ្ទុកយន្តហោះចិនដឹកនាំសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងកើត

ចែករំលែក៖

ក្រុមនាវាល្បាតនៃកងនាវាចម្បាំងចិនមួយគ្រឿង បានធ្វើសមយុទ្ធហ្វឹកហាត់ប្រយុទ្ធនៅសមុទ្រចិនខាងកើត ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារ ជាការបង្ហាញកម្លាំងចុងក្រោយរបស់កងទ័ពជើងទឹក ចិន ខណៈជម្លោះជាមួយជិតខាងកំពុងកើនឡើងខ្លាំង ។

ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សាយថា នាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះតែមួយរបស់ប្រទេសចិន Liaoning បានចូលរួមនៅក្នុងការហ្វឹកហ្វឺនប្រយុទ្ធប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក ដោយប្រើកម្លាំងប្រឆាំង ។

កាសែតស៊ីនហួបានផ្សាយថា សមយុទ្ធបានធ្វើឡើងកាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងបានហោះចេញពីនាវាផ្ទុកយន្តហោះ Liaoning ដូចជាយន្តហោះចម្បាំង J15 បំពាក់មីស៊ីលប្រឆាំងដែនអាកាសផងដែរត្រូវបានបាញ់ចេញជុំវិញនាវាផ្ទុកយន្តហោះនោះតែម្តង” ។

នាវាផ្ទុកយន្តហោះ Liaoning គឺជានាវាផ្ទុកយន្តហោះសម័យសង្គ្រាមត្រជាក់មួយដែលត្រូវបានគេកែលម្អឡើងវិញ និងបានទិញពីអ៊ុយក្រែន ហើយទើបតែប្រគល់ឱ្យចិនក្នុងឆ្នាំ២០១២ ៕ ថាច់ យ៉ាត


ចែករំលែក៖