ព័ត៌មានទាន់ហេតុការណ៍៖

នាំប្តីចុងមកលេងផ្ទះមិត្តភក្តិ ត្រូវប្ដីដើមលបវ៉ៃប្តីចុងចំកញ្ចឹងក

ចែករំលែក៖

ខេត្តកំពង់ធំ៖ នាំប្តីចុងមកលេងផ្ទះមិត្តភក្តិ ត្រូវប្តីដើមលបវ៉ៃប្តីចុងចំកញ្ចឹងក.ជាច្រើនដៃបណ្តាលឲ្យដួលសន្លប់បាត់ស្មារតីហើយប្រពន្ធ និងមិត្តភក្តិដឹកយកមកសង្រ្គោះមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ។

ហេតុការណ៍បង្កឲ្យមានភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៦និង២០ព្រលប់ ថ្ងៃចន្ទ ៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះមិត្តភក្តិឈ្មោះវី ភេទស្រី ស្ថិតនៅភូមិបានាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ យង ភារុណ អាយុ២៤ឆ្នាំ ស្រុកកំណើតនៅភូមិ ដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រពន្ធឈ្មោះ ចំរើន អាយុ៣០ឆ្នាំ ទីលំនៅភូមិតាប្រុកថ្នល់ជាតិ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ជនដៃដល់អតីត ប្តីដើមឈ្មោះជូ សុខណាត អាយុ៣០ឆ្នាំ ទីលំភូមិ ឃុំកើតខាងលើ។

ស្ត្រីឈ្មោះ ចំរើន អតីតប្រពន្ធជនដៃដល់បានរៀបរាប់ថា: អ្នកស្រីបានរួមរស់ជាមួយប្តីដើមឈ្មោះ ជូ សុខណាត អស់រយ:ពេលជាច្រើនឆ្នាំ ហើយថែមទាំងមានកូនពីរនាក់ ប៉ុន្តែការរស់នៅជាមួយគ្នាជាច្រើនឆ្នាំមកនេះ អ្នកស្រីរស់នៅមិនដែលបានល្ហែ ល្ហើយម្តងណាឡើយ លោកប្តីផឹកស៊ីស្រវឹង រករឿងវ៉ៃដំច្រំធាត់ គ្មានពេលស្រាកស្រាន អ្នកស្រីទ្រាំមិនបាន ក៏សុំប្តីលែងលះ ហើយបានចែកកូន១ម្នាក់ស្រេចបាច់អស់ទៅហើយ អ្នកស្រីបានបញ្ជាក់ថា ការលែងលះនេះ តាំពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់មកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖