ព័ត៌មានទាន់ហេតុការណ៍៖

នី មុល្លីកា សម្រាលបានកូនស្រីម្នាក់ទៀតដ៏គួរឲ្យស្រឡាញ់

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង នី មុល្លីកាទើបនឹងសម្រាលបានកូនស្រីម្នាក់ទៀតគួរឲ្យស្រឡាញ់បន្ទាប់ពីកូនប្រុសទីមួយរបស់នាងទើមានវ័យជាងមួយឆ្នាំ។ កើតភ្លាមកូនស្រីនាងមានមុខមាត់គួរឲ្យស្រឡាញ់ និងអាចឲ្យនាងសម្រេចបានក្តីបំណងទទួលយកកំណើតកូនស្រីបន្ទាប់នេះ។

គេចាំបានថា នី មុល្លីកាបានចូលរោងការជាមួយលោក គឹម ប៊ុណ្ណា ជាវិស្វករមានអាយុ ៤១ ឆ្នាំរស់នៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១១ ។ បន្ទាប់ពីរៀបការរួច នី មុល្លីកា ក៏ត្រូវបានស្វាមីធានាចេញទៅរស់នៅជាមួយភ្លាមៗតែម្តង ប៉ុន្តែនាងទើបតែទទួលបានចំណងដៃកូនប្រុសម្នាក់កាលពីអំឡុងខែឧសភាឆ្នាំ២០១៦ប៉ុណ្ណោះ។

អ្នកនាង នី មុល្លីកា ដែលជាតួឯកស្រី ក្នុងរឿងកុមារីអាយុ ២៥ឆ្នាំ ដែលជារឿងខ្មែរដ៏ល្បីមួយខ្សែនេះ ហាក់ដូចជា ទទួលដំណឹងល្អ តាមរយៈការបង្ហាញតាម រូបភាពជាច្រើន សន្លឹកនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម របស់អ្នកនាង នាពេលថ្មីៗនេះអំពីការពរពោះកូនបន្ទាប់ហើយជាកូនស្រីដែលនាងចង់បានជាយូមកហើយ។កូនប្រុសនាងមានឈ្មោះជាភាសាអង់គ្លេសថា Zachary ។ ក្រោយពរពោះអស់ជាច្រើនខែកាលពីដើមសប្តាហ៍មុននេះនាងសម្រាលបានកូនស្រីដ៏គួរឲ្យស្រឡាញ់ហើយ។ កូនស្រីនាងត្រូវបាននាងដាក់ឈ្មោះឲ្យថា ណាតាលី(Natalie)។ នាងបានបង្ហោះរូបភាព ចុងក្រោយ ដែលបង្ហាញពីសម្រាលបានកូនស្រីម្នាក់ដែលមានសុខភាពរឹងមាំម្នាក់ដែលពេលនេះកូននាងមានវ័យ៥ថ្ងៃប៉ុណ្ណោះ។ ក្រៅពីសារជូនពរនាងជាច្រើនអ្នកគាំទ្រ មានអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយចំនួនបានស្នើឲ្យនាងវិលមករកការសម្តែងជាថ្មី ប៉ុន្តែមិនទទួលបានការឆ្លើយតបពីនាងនៅឡើយ។

មិត្តរួមអាជីពរបស់អតីតតារាសម្តែងរូបនេះបញ្ជាក់ថា ក្រោយចេញទៅរួមរស់ជាមួយស្វាមីនៅលើទឹកដីអាមេរិកនាងមានឱកាសជាញឹកញាប់វិលមកកាន់ទឹកដីនៃប្រទេសកំណើត។ ប្រភពបន្តថា ស្វាមីនិងគ្រួសាររបស់នាងក៏យកចិត្តទុក្ខដាក់ស្រឡាញ់ថ្នាក់ថ្នមនាងផងដែរ ហើយពេលនេះនាងស្ថិតក្រោមការយកចិត្តទុក្ខដាក់កាន់តែខ្លាំងពីស្វាមី និងក្រុមគ្រួសារសាច់ញាតិស្វាមីនាងនៅអាមេរិក។ ។ មិត្តរួមអាជីពរូបនេះបញ្ជាក់ដែរថា នី មុល្លីកាមិនមានគម្រោងវិលចូលសិល្បៈវិញដូចតារាសម្តែង សារ៉ាយ សក្ខណានោះទេព្រោះតែនាងមិនមានពេលគ្រប់គ្រាន់ក្នុងការសម្តែង ហើយស្វាមីនាងក៏មិនចង់ឲ្យភរិយាលំបាកច្រើននោះទេបើទោះបីជាមានការទទូចច្រើនពីអ្នកគាំទ្រនិងអ្នកផលិតខ្សែភាពយន្តមួយចំនួនក្តី។

គួរបញ្ជាក់ដែរថា ក្រោយជាប់បេក្ខនារីដែលមិនជាប់ជ័យលាភី ក្នុងកម្មវិធី ប្រលងស្រីស្រស់ប្រុសស្អាត ឆ្នាំ ២០០៥ របស់ ស្ថានីយ៍ ទូរទស្សន៍ CTN នី មុល្លីកាទទួលបានឱកាសច្រើនក្នុងការសម្តែងខ្សែភាពយន្តភាគរបស់ទូរទស្សន៍មួយនេះ ។ ក្រោមការចូលរួមសម្តែងដឹកនាំរឿងដោយអ្នកស្រីពាន់ ភួងបុប្ផា នាងទទួលបានការគាំទ្រជាច្រើនពីមហាជន។ ក្រោយផ្តាច់ពាក្យជាមួយ កូនប្រុសអ្នកនិពន្ធនិងដឹកនាំរឿងខាងលើនាងបានសម្រេចចិត្តរៀបការជាមួយនឹងអាណិកជនរស់នៅសហរដ្ឋអាមេរិកផងដែរ៕ វឌ្ឍនា


ចែករំលែក៖