ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តព្រះសីហនុ អស់ពីរនាក់ទាំងព្រឹក​ ខណៈរថយន្តធុនធំបុក​ម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មនុស្ស២នាក់ទៀតហើយបានស្លាប់កាលពីព្រឹកថ្ងៃ​ទី​២៣ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៥-២០៦​ ត្រង់ចំណុច​លើស្ពាន​ទឹកសាប​ ស្ថិតនៅ​ក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង​ រវាង​ រថយន្ត​ធុនធំ​ ០១គ្រឿងម៉ាក​ DONGFENG ពណ៌​ ស​ ពាក់ស្លាកលេខ ​ភ្នំពេញ​3E-0222 សណ្តោង​រ៉ឺម៉ក​ដឹក​ថ្ម​ (អ្នកបើកបរ​មិន​ទាន់ស្គាល់​អត្តសញ្ញាណ (រត់គេចខ្លួន)​ មានទិសដៅចូលក្រុងព្រះសីហនុ​ ​បាន​បុក​ពីខាងក្រោយ​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​តាកែវ​1M-0540 បើកបរ​ដោយ​ឈ្មោះ​ ស៊ុយ​ វណ្ណនេត​ ភេទ​ ប្រុស​ អាយុ​ ២១ឆ្នាំ​ មានទីលំនៅ​ភូមិ​​ត្នោត​ ឃុំ​ស្រងែ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ មានអ្នករួមដំណើរ​ម្នាក់​ភេទប្រុស( មិនទាន់​ស្គាល់​អត្តសញ្ញាណ​ ) មានទិសដៅ​ស្របគ្នា​ បណ្តាឲ្យលជនរងគ្រោះដែលជិះលើម៉ូតូស្លាប់​ទាំង២នាក់​ នៅ​នឹង​កន្លែង​កើត​ហេតុតែម្តង ។

ប្រភពបន្តថា ចំណែក​អ្នកបើកបរ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ។ វត្ថុតាង​ រថយន្ត​ និង​ ម៉ូតូ​ សមត្ថកិច្ចបានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ដើម្បីដោះស្រាយបន្ត ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖