ព័ត៌មានទាន់ហេតុការណ៍៖

នៅចាំគាត់ទេ? Roberto Di Matteo ចង់មកដឹកនាំក្រុមបាល់ទាត់វិញ

ចែករំលែក៖

លោក Roberto Di Matteo អតីតអ្នកចាត់ការទូទៅក្លិបតោខៀវ Chelseaបានថ្លែងថា គាត់ចង់មកកាន់អាជីពជាអ្នកដឹកនាំក្រុមបាល់ទាត់វិញ។

អ្នកចាត់ការទូរទៅសញ្ជាតិអ៊ីតាលីនេះធ្លាប់ឈ្នះពានរង្វាន់ Champions Leagueពេលដឹកនាំក្រុមតោខៀវក្នុងឆ្នាំ២០១២បន្ទាប់ពីបានជួយក្រុម West Bromwich Albionឡើងមកកាន់ក្របខ័ណ្ឌកំពូលអង់គ្លេស ក្នុងឆ្នាំ២០១០។ ប៉ុន្តែគាត់អត់មានការងារ ធ្វើចាប់តាំងពីក្លិប Aston Villa បណ្តេញគាត់ចេញពីតំណែងកាលពីឆ្នាំមុន។

លោក Roberto Di Matteo ដែលមានវ័យ៤៤ឆ្នាំបានប្រាប់Sky Sports ថា “ខ្ញុំនឹងវិលត្រឡប់មកដឹកនាំក្រុមបាល់ទាត់វិញ ប៉ុន្តែមិនទាន់ដឹងពេលវេលាច្បាស់លាស់ទេ។ មានក្លិបជាច្រើនបានទាក់ទងរូបខ្ញុំដែរ នៅពេលអ្នកប្រាប់គេថាអ្នក មិនទាន់ចង់ពួកគេកាន់តែមករកអ្នក” ។

គួរំលឹកថា លោកDi Matteo ក៏បានដឹកនាំក្រុម Schalke 04 ឲ្យឈរលេខរៀងទី៦នៅអាល្លឺម៉ង់ Bundesliga តែបានលាឈប់វិញបន្ទាប់ពីមានការខ្វែងគំនិត គ្នាជាមួយនឹងម្ចាស់ក្លិប ៕ ដេវីត


ចែករំលែក៖