ព័ត៌មានទាន់ហេតុការណ៍៖

នៅតែមានរឿងចូលទៅម៉ាស្សា បាត់លុយ ធ្វើម៉េចបានអស់បងៗសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ វាជារឿងកើតមានស្ទើររៀងរាល់ថ្ងៃ ចំពោះករណីភ្ញៀវជាតិ និង អន្តរជាតិ បាននាំគ្នាចូលទៅរកសេវាម៉ាស្សា កោសជប់ នៅតាមហាងមួយចំនួនក្នុងរាជធានីភ្នំពេញ ភាគីច្រើនតែងតែកើតមានករណីលួច បន្លំដូចលុយក្លែងក្លាយ ដែលភ្ញៀវទុកក្នុងកាបូប ឬក្រោមកែបម៉ូតូ ដូច្នេះហើយប្រជាពលរដ្ឋក៏សូមណូពរដល់សមត្ថកិច្ចគួរមានវិធានការចំពោះទីតាំហាងម៉ាស្សា កោសជប់ ទាំងអស់នោះឲ្យមានលក្ខណៈស្តង់ដា ដើម្បីឲ្យភ្ញៀវ ជាតិ និង អន្តរជាតិ មានទំនប់ចិត្តខ្ពស់ ព្រោះវិស័យម៉ាស្សាខ្មែរបុរណនៅប្រទេសកម្ពុជា ក៏ជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ។

គួរបញ្ជាក់ផងដែរថា ជាក់ស្តែងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាយីហោ បែបបុរាណខ្មែរ ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានបុរសម្នាក់ជាជនជាតិបរទេសមិនស្រួលខ្លួនចូលទៅម៉ាស្សានៅហាងយីហោបែបបុរាណខ្មែរ ខណៈចេញមកវិញបម្រុងនឹងគិតលុយឱ្យយកកាបូបមកមើលបាត់លុយអស់ចំនួន១០០០ដុល្លារផ្អើលទៅដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនស្ត្រីម៉ាស្សាយកទៅសួរនាំផងដែរ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិបរទេសមិនស្គាល់អត្តសញ្ញាណ វ័យជាង២០ឆ្នាំ មិនដឹងថា គាត់ដើរមកពីណានោះទេ សង្ស័យអត់សូវស្រួលខ្លួនហើយមើលទៅបានជាចូលទៅម៉ាស្សានៅក្នុងកន្លែងម៉ាស្សាយីហោបែបបុរាណខ្មែរ ។

ពេលចូលទៅម៉ាស្សាបុគ្គលិកម៉ាស្សាក៏ប្រាប់ជនជាតិបរទេសនោះថា ឱ្យគាត់ដោះខោអាវចេញទៅដើម្បីស្រួលម៉ាស្សា លុះពេលដែលជនជាតិបរទេសនោះម៉ាស្សាហើយដើរចេញមកវិញបម្រុងនឹងដកកាបូបគិតលុយតែពេលមើលឆែកកាបូបមើលបាត់លុយនៅក្នុងកាបូបរបស់គាត់ចំនួន១០០០ដុល្លារ ភ្លាមៗនោះដែលជនជាតិបរទេសក៏បានស្រែកឆោឡោផ្អើលទៅដល់សមត្ថកិច្ចចុះមកអន្តរាគមន៍សួរនាំ និងឃាត់ខ្លួនស្ត្រីជាអ្នកម៉ាស្សាឱ្យជនជាតិបរទេសយកទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីសួរនាំជាបន្តទៀត ។

ក្រោយកើតហេតុជនរងគ្រោះជាជនជាតិបរទេស ត្រូវបានសមត្ថកិច្ចនាំយកទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកអ្នកដែលលួចលុយរបស់គាត់ យកមកដាក់ទោសតាមច្បាប់ ៕ ស តារា

 


ចែករំលែក៖