ព័ត៌មានទាន់ហេតុការណ៍៖

នៅតែមិនរាងចាល! បន្តនាំចូលនិងប្រើប្រាស់រថយន្តគេចពន្ធទំនើបៗ ត្រូវកម្ទេចចោលជាថ្មី

ចែករំលែក៖

កន្លងមកប្រធានាធិបតី ហ្វុីលីពីន លោក ឌុយទែរតេ បានចេញបញ្ជាឲ្យកម្ទេចរថយន្តទំនើបៗជាច្រើនគ្រឿងមានតម្លៃរាប់លានដុល្លារ ដែលជារថយន្តគេចពន្ធ ។ ការ កម្ទេចលើកនេះ មានរថយន្តទំនើបៗចំនួន ៦០គ្រឿង ។

សារព័ត៌មាន Sputnik ចេញផ្សាយនៅ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតី ហ្វុីលីពីន ដែលត្រូវបានគេស្គាល់ដោយ សារតែ ជំហររឹងមាំរបស់គាត់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាព ឧក្រិដ្ឋ នៅក្នុងប្រទេសនោះ បានអនុវត្តសកម្ម ភាពប្រឆាំងនឹងអំពើពុករលួយបែបនេះរួចហើយ ដែលបានបំផ្លាញរថយន្ត ដែលរឹប អូសមានទឺកប្រាក់រាប់លានដុល្លារ។

ប្រធានាធិបតីហ្វុីលីពីន ឌុយទែរតេ បានធ្វើជាសាក្សីនៃការបំផ្លាញ រថយន្ត ប្រណីតដែលមានចំនួន៦០គ្រឿងកាលពីថ្ងៃចន្ទ ដែល បានតម្លៃចន្លោះពី ៤ លាន ដុល្លារទៅ ៦ លានដុល្លារ។ យោងតាម លោកប្រធានាធិបតី ដែលបានបញ្ជាឱ្យ កម្ទេចជាមួយរថយន្តដោយ គ្រឿងចក្រ បែបនេះ គឺដើម្បីបង្ការអំពើពុករលួយ និងបង្ហាញដល់ពិភពលោកថា ប្រទេស ហ្វុីលីពីន ជា “កន្លែងវិនិយោគ និងពាណិជ្ជ កម្ម ដែលពោរពេញដោយស្ថិរភាព” ។

សូមបញ្ជាក់ផងដែរថា ក្នុងចំណោម រថយន្តទំនើបៗ ដែលត្រូវបានបំផ្លាញ ចោលទាំងនោះ គឺរថយន្ត និងម៉ូតូម៉ាក ល្បីៗនិងទំនើបៗដូចជា Lamborghini, Porsche, Mercedes Benz និង ម៉ូតូម៉ាក Harley Davidson ។

លោកឌុយទែរតេ ដែលជាអ្នកល្បី ល្បាញម្នាក់បាននិយាយនៅមុនពេល ពិធី កម្ទេចរថយន្តនោះថា “មានម៉ូតូជាច្រើន ដែលនឹងត្រូវបំផ្លាញ នៅទីនោះផងដែរ។ បេះដូងរបស់ខ្ញុំពិតជានឹងហូរឈាម ប៉ុន្តែ មិនមានអ្វី ដែលខ្ញុំអាចធ្វើបានទេ ពីព្រោះមានវិធីតែមួយគត់ដើម្បីដោះស្រាយរឿងនេះ អំពីការរត់ពន្ធគឺគ្រាន់តែ បញ្ឈប់វា តែប៉ុណ្ណោះ” ។ អ្នកគាំទ្រចោរប្លន់បាន និយាយមុនពេលព្រឹត្តិការណ៍នេះ៕ ម៉ែវ សាធី


ចែករំលែក៖