ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសនិងប្អូនស្រីជាមនុស្សជំនិតនិងជាទីប្រឹក្សាផ្ទាល់របស់មេដឹកនាំ គីម ជុងអ៊ុន

ចែករំលែក៖

នៅមុនពេលសម្រេចជួបពិភាក្សាជាមួយប្រធានាធិបតី អាមេរិក លោក ដូណាល ត្រាំ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានជួបពិភក្សាសម្ងាត់ជាមួយ បងប្រុស Kim Jong Chol និងប្អូនស្រី Kim Yo Jong ដើម្បីស្តាប់ មតិយោបល់ពីគោលនយោ បាយ និងយុទ្ធសាស្ត្រ នៅក្នុងជំនួបប្រវត្តិ សាស្ត្រនោះ ក៏ដូចជា បញ្ហា ដែលអាចធ្វើ ឲ្យប៉ះពាល់ដល់ ឧបទ្វីបកូរ៉េ។

លោក Kim Jong Chol កូនប្រុសច្បងបង្អស់របស់អតីតមេដឹកនាំ គីម ជុង អុីល និងលោកស្រីKo Young Hee ដោយមិន ដែលបង្ហាញខ្លួននៅទីសាធារណ ឬប្រព័ន្ធ ផ្សព្វផ្សាយនោះឡើយ ។ លោកជាទីប្រឹក្សា ដ៏សំខាន់ របស់មេដឹកនាំកូរ៉េខាងជើង ។ កន្លងមក មានពាក្យចចាមអារ៉ាមថា បង ប្រុសបង្កើតរូបនេះ រស់នៅយ៉ាងលំបាក ហើយត្រូវបានរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ឃុំខ្លួនទៀតផង។

ប៉ុន្តែសារព័ត៌មាន JoongAng Ilbo របស់កូរ៉េខាងត្បូង កាលពីថ្ងៃទី២៥ខែតុលា បានផ្សាយថា ព័ត៌មានចចាមអារ៉ាម គឺផ្ទុយ ទៅនឹងការណ៍ពិតទាំងស្រុង។ ទំនាក់ទំនង រវាងមេដឹកនាំ គីម ជុងអ៊ុន និង បងប្រុស គឺមានសភាពល្អប្រសើរ ។

នៅក្នុងអត្ថបទចុះផ្សាយ ដោយដក ស្រងប្រភពព័ត៌មានចារកិច្ច បានបញ្ជាក់ថា លោក Kim Jong Chol ត្រូវបាន មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន សួរយោបល់ មុនពេលអនុវត្តពីគម្រោងសំខាន់ៗ។ ប្រភពព័ត៌មានបានឲ្យដឹងថា មេដឹកនាំគីម ជុងអ៊ុន ពិតជាមានការគោរព ស្រឡាញ់ ដល់បងប្រុសបង្កើត របស់ខ្លួន។

លោក Kim Jong Chol ធ្លាប់ចាត់ទុក ថាជាអ្នក ស្នងតំណែងពីឪពុក គីម ជុង អុីល ប៉ុន្តែដោយសារតែអត្តចរិត និងចំណង ចំណូលចិត្តធ្វើឲ្យលោក មិនអាចឡើងកាន់ តំណែង មេដឹកនាំកូរ៉េខាងជើង ។ តាមការ លើកឡើងរបស់ លោក Kenji Fujimoto ប្រធានចុងភៅផ្ទាល់ខ្លួន របស់គ្រួសារ អតីត មេដឹកនាំគីម ជុងអុីល បានបញ្ជាក់ថា កូនប្រុសច្បង គឺ Kim Jong Chol មិន មែនជាជម្រើសរបស់ អតីតមេដឹកនាំគីម ជុងអុីល ដោយសារតែ មាន«បេះដូងទន់ ខ្យោយ ដូចជាស្ត្រី»។

ប៉ុន្តែ កូនប្រុសច្បង រូបនោះនៅតែបន្ត ចូលរួមនៅក្នុងសកម្មភាពនយោបាយ នៅ កូរ៉េខាងជើង ។ កាលពីឆ្នាំ២០០៧ លោកធ្លាប់បានតែងតាំងឲ្យកាន់តំណែងសំខាន់នៅក្នុងជួរគណបក្សពលករកូរ៉េខាងជើង ។ប្រភពព័ត៌មានជាច្រើន បាន លើកឡើង ថា លោក Kim Jong Chol គឺជាអ្នកស្រាវ ជ្រាវ និង កម្ចាត់មន្ត្រីមិនមានចិត្តស្មោះត្រង់នឹងមេដឹកនាំកូរ៉េខាងជើង ក្នុងនោះមាន ទាំងការចាប់និងប្រហារជីវិតឪពុកមា លោក Jang Song Theak កាលពីឆ្នាំ ២០១៣។

ការបង្ហាញខ្លួននៅទីសាធារណជាលើកដំបូង របស់លោក Kim Jong Chol នៅ ក្នុងពិធីប្រគំតន្ត្រីរបស់តារាចម្រៀង Eric Clapton នៅទីក្រុងឡុងដុងប្រទេសអង់ គ្លេស កាលពីឆ្នាំ២០១៥ ។ នៅឆ្នាំ២០១៦ ក្រុមចារកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា លោក Kim Jong Chol ត្រូវបានដកហូត តំណែងទាំងអស់ដោយរស់នៅក្រោមការ តាមដានពីទីក្រុងព្យុងយ៉ាង។

លោក Kim Jong Chol និង គីមជុងអ៊ុន ព្រមទាំងប្អូនស្រី Kim Jo Yong គឺបាន បញ្ជូនទៅរៀននៅក្នុងប្រទេសស្វុីស ដូចគ្នា​កាលពីនៅវ័យកុមារ ។ នៅពេលបច្ចុប្បន្ន បងប្អូនទាំង៣នាក់ បានរួមគ្នាដឹកនាំ ប្រទេសជាតិ ដោយអ្នកកណ្តាលជាអ្នក ដឹកនាំ និងបង ប្អូនជាទីប្រឹក្សាសំខាន់បំផុត ក្នុងការសម្រេចគោលនយោបាយជាតិ៕ ម៉ែវ សាធី


ចែករំលែក៖