ព័ត៌មានទាន់ហេតុការណ៍៖

បងប្រុសបង្កើតប៉ុនប៉ងចាប់រំលោភប្អូនស្រីខ្លួនឯង តែមិនបានសម្រេច ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ

ចែករំលែក៖

ខេត្តក្រចេះ ៖ ដោយសារតែភាពល្មោបកាមរបស់ខ្លួនបានធ្វើឲ្យបងប្រុសបង្កើតចិត្តតិរិច្ឆានម្នាក់ សម្រេចចិត្តលួចចូលបន្ទប់ប្អូនស្រីខ្លួនឯង ធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែមិនបានសម្រេច ខណៈនោះ នារីរងគ្រោះ ប្រឹងរើបំរាស់រួចរត់ចុះមកក្រោម រត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោលាប់ចាប់ខ្លួនភ្លាមៗតែងម្តង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្ទះនារីរងគ្រោះ ស្ថិតនៅភូមិសំរិត ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

មន្រ្តីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម ស៊ី អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ ស្ថិតនៅភូមិសំរិត ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ អ.ព អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាបងប្រុសបង្កើតរបស់ខ្លួន ។

មន្រ្តីដដែត បានបន្ដទៀតថា នៅមុនពេលកើតហេតុ ជនសង្ស័យបានឡើងលើ ផ្ទះចូលទៅបន្ទប់ជនរងគ្រោះ បានធ្វើសកម្មភាបចាប់អោបជនរងគ្រោះ និងសោយសារុងប៉ងរំលោភ ខណៈនោះ នារីរងគ្រោះ ប្រឹងរើបំរាស់រួចរត់ចុះមកក្រោមផ្ទះ រត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោលាប់ ហើយភ្លាមនោះនគរបាលចុះមកអន្តរគមន៍ភ្លាមៗនៅចំណុចកើតហេតុ ឃាត់ខ្លួនជនល្មោភកាម បញ្ចូនមកអធិការដ្ឋាន នគរបាលស្រុកចិត្របុរីដើម្បីចាត់ការតាមច្បាប់ ៕ ស ដារ៉ា


ចែករំលែក៖