ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនកម្មករកម្មការីនីរោងចក្រញូស្តារចូលធ្វើការវិញជាធម្មតាហើយក្រោយផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ លោកយន្ត មីនអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបកម្មករកម្មការីនីរោងចក្រញូស្តារក្រុងព្រះសីហនុ ដើម្បីឈ្វេងយល់បន្ថែមពីសំណូមពរនានា របស់កម្មករ កម្មការីនីក្នុងរោងចក្រញូស្តារ ក្រោយពីបងប្អូនកម្មករកម្មការីនី ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤កាលពីព្រលប់ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដើម្បីសុំឲ្យមានការទូទាត់ប្រាក់បំណាច់៥ភាគរយដែលខាងរោងចក្រធ្លាប់សន្យាផ្តល់ឲ្យកម្មករ កម្មការីនី ប៉ុន្តែមិនឃើញបើកផ្តល់ឲ្យ ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះ បងប្អូនកម្មករកម្មការីនីរោងចក្រញូស្តារបានចូលធ្វើការវិញជាធម្មតាហើយ ក្រោយការជួបគ្នារវាងតំណាងរដ្ឋបាលខេត្ត តំណាងរោងចក្រ តំណាងកម្មករនិងផ្នែកពាក់ពន្ធ័បានពិភាក្សាស្វែងរកដំណោះស្រាយ និងមានការព្រមព្រៀងលើលក្ខខណ្ឌមួយចំនួនរួចមក ៕ ឆ្លាម សមុទ្រ


ចែករំលែក៖