ព័ត៌មានទាន់ហេតុការណ៍៖

បង់សំណាញយកត្រីបែរជាបានក្រពើ ប៊ិះក្ស័យជីវិតដោយសារក្រពើខាំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅ២នាក់ទៅបង់សំណាញបានប្រទះឃើញក្រពើ២ក្បាល ​កាលពីវេលាម៉ោង២រសៀល ថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមប្រឡាយ ក្រោយរោងម៉ាស៊ីនកិនស្រូវលោក គីម ប៉ូ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ពលរដ្ន ទី១ ឈ្មោះ ជា វិចិត្រ ភេទប្រុស អាយុ ២៤ ឆ្នាំជាបងប្រុស និងទី២ ឈ្មោះជា ជឿន ភេទប្រុស អាយុ ២២ ឆ្នាំ ជាប្អូន រស់នៅភូមិឃុំខាងលើ បានប្រទះឃើញក្រពើ ក៏ទាញសំណាញ់បង់ហើយឈ្មោះជា ចិត្ត ក៏លោតចុះទៅចាប់ក្រពើ តែត្រូវបានក្រពើខាំមុតថ្ពាល់ខាងឆ្វេង, ថ្ពាល់ខាងស្តាំ និងប្អូនមុតដើមទ្រូង១កន្លែង ចុងដោះ១កន្លែង ក្រោយចាប់ក្រពើបានហើយ ក៏បានបញ្ជូនទៅពេទ្យដេរចំនួន៧ថ្នេរ ប៉ុន្តែ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ ។

លុះដល់៣ ស្រាប់តែឃើញក្រពើ១ក្បាលទៀត នៅនឹងស្នាមភ្លោះផ្លូវចូលគ្រួសាររីករាយជិត ផ្ទះ ឈ្មោះសុខ ហេង ។ មានចំងាយ១៧០ម៉ែត ពីអាងរបស់ឈ្មោះ ភី ស៊ីណាត ពីកន្លែងបង់សំណាញ់ (អាងរៀបឥដ្ឋចាក់បេតុងកម្ពស់៣ម៉ែត្រ) និងចម្ងាយពីអាងរបស់ឈ្មោះ ចាន់ ភី មានចម្ងាយ៤៥០ម៉ែត្រ នៅខាងលិចផ្លូវជាតិ(អាងរៀបឥតចាក់បេតុងកម្ពស់៣ម៉ែត្រ)។ សមត្ថកិច្ចពុំអាចសន្និដ្ឋានថា ក្រពីនេះរួចមកពីណានោះទេ ៕ ប៊ុ​ន រិទ្ធី

 


ចែករំលែក៖