ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃអង្គារ​ ២រោច ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ពុទ្ធសករាជ​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ២០១៩ វេលាម៉ោង​១៧.៣០​នាទីល្ងាចកម្លាំង ជំនាញ អធិការ ដ្ឋាននគរបាលស្រុក ព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុច ព្រៃ​ស្មាច់​ ស្ថិត​ក្នុង​ភូមិ អូរឧកញ៉ាហេង ឃុំ អូរឧកញ៉ាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាន់ តឹម ភេទ ប្រុស អាយុ​៣៦ ឆ្នាំ មានទីលំនៅ​ភូមិ​អូរឧកញ៉ាហេង​ឃុំ អូរឧកញ៉ាហេង ស្រុក ព្រៃនប់​ ខេត្តព្រះសីហនុ ។​

ដកហូត វត្ថុតាងរួមមាន :1 ម្សៅក្រាមសង្ស័យសារធាតុញៀនចំនួន ៨កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និង សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។

នៅពេល​ដែល​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាប់​តែ​មាន​ឈ្មោះ សាន់ ធឹម ភេទ​ប្រុស អាយុ​៣២ឆ្នាំ មានទីលំនៅ​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ​ មករារាំងសមត្ថកិច្ច និង ចេញ​កាយវិការ​មិន​គួរសម រួចសមត្ថកិច្ច​ក៏​ឃាត់ខ្លួនតែម្ដង និង​ដកហូត​បានទូរស័ព្ទ​០១គ្រឿង ហើយ​ធ្វើ​តេស្ត​ឃើញ​មាន​សារធាតុ​ញៀន​ក្នុងខ្លួនផងដែរ។

ករណីនេះនគរបាលកំពុងកសាងសំណុំចាត់ការបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖