ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីជួញដូរសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចំណុចភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ​ កម្លាំងមូលដ្ឋានស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ​ លីម គីមហួរ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិស្នោទី១ សង្កាត់រការធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ ដែលកំពុងជិះម៉ូតូដើរចែកចាយគ្រឿងញៀន និងដកហូតបាន ថ្នាំញៀនម៉ាទឹកកក ០១កញ្ចប់ ស្មេី ៥១,៧៣ក្រាម ក្រោយពេលឃាត់ខ្លួនហើយ និងដោយបានការអនុញ្ញាត្តិពីលោក ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឱ្យនាំខ្លួនមកឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ​ ដកហូតបាន ម៉ូតូ ០១គ្រឿងសេរី២០១៦ព័ណខ្មៅគ្មានស្លាកលេខ រថយន្តម៉ាកព្រូស ០១គ្រឿង, ដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូង ពីបទចែកចាយគ្រឿងញៀន ០១សន្លឹក, ប័ណ្ណសំគាស់រថយន្ត ០១សន្លឹក ។

បច្ចុប្បន្នជនសង្ស័យ ​និងវត្ថុតាងត្រូវបាននាំខ្លួនមកសាកសួរបន្តនៅបញ្ជាការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សេនាស័ក្តិ


ចែករំលែក៖