ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀនឃាត់ខ្លួន២នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច សហការជាមួយ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន ចុះបង្រ្កាបការរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងអនុវត្តន៍ជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតា និងសម្ភារ ដើម្បីអនុវត្តន៍តាមនីតិវិធី ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១និង៨នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចប្រឡាយ ស្ថិតក្នុងកោះខ្ជាយ ឃុំឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ម៉ម ម៉ៅ នាយការិយាល័យផ្សព្វផ្សាយ និងអប់រំបានឲ្យដឹងថា បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានជនសង្ស័យទាំង ២នាក់ ដែលត្រូវបានកម្លាំងសហការគ្នាធ្វើការបង្រ្កាបខាងលើ ទី១ ឈ្មោះ យឿន សាំង ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន និងទី២ ឈ្មោះ សឿម រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិសំរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោបន្តថា ក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងបង្រ្កាបខាងលើនេះដែរ កម្លាំងបានដកហូតនូវវត្ថុតាងរួមទាំងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៤កញ្ចប់ ក្នុងនោះធំ ១កញ្ចប់ លុយខ្មែរចំនួន ៥០០០រៀល ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងម៉ាក វ៉េវអាល់ហ្វា ពណ៌ក្រហម គ្មានស្លាកលេខចំនួន ០១គ្រឿងផងដែរ។

លោក នាយការិយាល័យផ្សព្វផ្សាយ និងអប់រំបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ មន្រ្តីជំនាញកំពុងបន្តនីតិវិធីនៅអធិការដ្ឋានគរបាលស្រុកបាកាននៅឡើយទេ ដើម្បីរាបចំសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ចែងបន្ត៕ ប៉ឹម ពិន

ae (1) ae (2) ae (3)


ចែករំលែក៖