ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ចាប់ខ្លួន៥នាក់ រិបអូសថ្នាំញៀន៣០កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់រួមទាំងថ្នាំញៀនចំនួន៣០កញ្ចប់ តូចនិងទូហ្គេមបាញ់ត្រីមួយទូ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ចុះបង្ក្រាបកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចអាគារបូឌឹញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

IMG_3476

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះទី១មានឈ្មោះ វុធ វណ្ណារី ភេទស្រី អាយុ៣៥ឆ្នាំ (មេការ) ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ទី២ឈ្មោះ សោម វិរះ ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ។ ទី៣ លឹម សុីណាត ភេទស្រី អាយុ២៨ឆ្នាំស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី៤ឈ្មោះ ម៉ុក រស្មីពេជ្យ ភេទប្រុស២៤ ឆ្នាំ សង្កាត់ចោមចៅ ខណ្ឌពោរធិ៍សែនជ័យ។ ទី៥ឈ្មោះ ម៉ុច សុភារិន ភេទប្រុស អាយុ១៦ឆ្នាំស្នាក់នៅសង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ។

IMG_3469

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុគឺកម្លាំងបានចុះល្បាតក្នុងមូលដ្ឋានហើយ ក៏មានការសង្ស័យទើបឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ និងដកហូតបានថ្នាំញៀនចំនួន៣០កញ្ចប់តូច។

IMG_3471

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំកាមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ
IMG_3472 IMG_3475


ចែករំលែក៖