ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម នៅសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ខ្លួនអ្នកកត់កន្ទុយលេខ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខមួយកន្លែង(ឆ្នោតវៀតណាម ) ត្រូវបានកម្លាំង​នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនអ្នកកត់កន្ទុយលេខ២នាក់ និងដកហូតវត្ថុតាង៖ ក្រដាស់កត់កន្ទុយលេខ ; ប៊ិចសម្រាប់សរសេរ និង​លុយមួយចំននួផងដែរ។

ប្រតិបត្តិការបង្ក្រាបល្បែងកន្ទុយលេខខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្មីទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការនេះដែរ សមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន​អ្នកកត់កន្ទុយលេខជានារីបានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ៖ ក្រដាស់កត់កន្ទុយលេខ ; ប៊ិចសម្រាប់សរសេរ និង​លុយមួយចំននួផងដែរ ។

ក្រោយប្រតិបត្តិការរួចសមត្ថកិច្ច បានឃាត់ខ្លួននារីទាំង២នាក់រួមនឹងវត្ថុតាំងខាងលើ បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូ​នទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា


ចែករំលែក៖