ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី ចាប់យកសង្ស័យគ្រឿងញៀន៥១កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅព្រលប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ វេលាម៉ោង១៨.៥០នាទី កម្លាំង ជំនាញ អធិការដ្ឋាននគរបាលស្រុក ព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីនៅចំណុច ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិបឹងវែង ឃុំ វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊ិន សុផារ៉ា ភេទ ប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំ វាលរេញ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះដកហូត វត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ៥១កញ្ចប់ និងទូរស័ព្ទ ចំនួន ០១គ្រឿង។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖