ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណីគ្រឿងញៀនចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀន១៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលស្រុកកណ្ដាលស្ទឹងបង្រ្កាករណីគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការបង្រ្កាបខាងលើ ធ្វើឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ សុខ សុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន១៧កញ្ចប់ (ធំ១កញ្ចប់ និង១៦កញ្ចប់តូច) ។

ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិភូមិសាស្រ្ដឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ដែលសមត្ថកិច្ចកំណត់ និងតាមដានជាយូរមកហើយ តែពុំទាន់មានវត្ថុតាងណាមួយដើម្បីដាក់បន្ទុកចាប់ខ្លួនជនសង្ស័យបានទេ ។ លុះមកដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងកើតហេតុខាងលើ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះក៏សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកស្លែង ចុះបង្រ្កាបចាប់ខ្លួនជនសង្ស័យ និងដកហូតថ្នាំញៀនចំនួន១៧កញ្ចប់ រួចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនខាងលើ ខ្លួនបានទិញពី ជនសង្ស័យម្នាក់យកមកឲ្យដល់ផ្ទះ១កញ្ចប់ធំ ក្នុងតំលៃ ២០ម៉ឺននរៀល ដើម្បីរំលែកលក់បន្តក្នុងមួយកញ្ចប់តូចតំលៃ២០០០០រៀលទៅ៣០០០០ម៉ឺនរៀល ៕ ស្អាងជ័យ


ចែករំលែក៖