ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបគ្រឿងញៀនជនសង្ស័យតដៃ សមត្ថកិច្ចម្នាក់របួសស្រាលនៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅស្រុកបរិបូរណ៍ ជនសសង្ស័យម្នាក់ ម្នាក់បានតដៃ បណ្តាលឲ្យសមត្ថកិច្ចម្នាក់ដែលស្ថិតក្នុងប្រតិបត្តិការនេះបានរងរបួសដៃ ក្នុងពេលដែលចូលទៅចាប់ជនសង្ស័យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលានម៉ោ១១និង១៥នាទី នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៧នៅភូមិជើងខ្នារឃុំពន្លៃស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះម៉ន-វីរៈភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ នៅពេលឃាត់ខ្លួនសមត្ថកិច្ចរកឃើញនូវ វត្ថុតាង មួយចំនួន កង់០១គ្រឿង ដាវ០១ដើម កាំបិតចុងស្រួច០១និងថ្នាំ០៤កញ្ចប់ (ធំ០១កញ្ចប់)។

សមត្ថកិច្ចបានឲ្យដឹងជនសង្ស័យគឺជាមុខសញ្ញាដ៍សកម្ម ដែលបានធ្វើការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋាននេះ ហើយនៅថ្ងៃឃាត់ខ្លួន សមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍បានធ្វើការឃាត់ខ្លួនជន សង្ស័យដែលបានរៀបចំធ្វើសកម្មភាពនៅទីតាំងនេះ ក៍ដាក់កម្លាំងព័ទ្ធចាប់តែម្តង នៅពេលដែលចាប់ជនសង្ស័យ សមត្ថកិច្ចបានចូលទៅក៍ត្រូវជនសង្ស័យគ្រវ័តដាវត្រូវដៃបណ្តាលឲ្យ សមត្ថកិច្ចម្នាក់រងរបួសដៃម្ខាងផងដែរ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖