ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបគ្រឿងញៀន ឃាត់ខ្លូនបានជនសង្ស័យបន្តបន្ទាប់ រួមម្សៅសារធាតុញៀនកញ្ចប់តូចតូច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រភពនគរបាលឲ្យដឹងថា នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ នៅមុខហ្គេមបាញ់ត្រីសុីធី ក្រុម ៨ ភូមិ៤ សង្កាត់លេខលេខ ៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនចុះបង្រ្កាបគ្រឿងញៀន ១ ករណី ឃាត់ខ្លូនបានជនសង្ស័យចំនួន ២ នាក់ (ស្រីម្នាក់ប្រុសម្នាក់ )ទី១ ឈ្មោះ ហឹម គឿន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប និងទី២ ឈ្មោះ រុន បុប្ផា ភេទស្រីអាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។ វត្ថុតាងដកហូតបានរួមមានម្សៅសារធាតុញៀនចំនួន ១១ កញ្ចប់តូច ទូស័ព្ទ ១ គ្រឿង ម៉ូតូ ១គ្រឿង។

ករណីមួយទៀត នៅម៉ោងរំលងអធ្រាត្រ ថ្ងៃ ទី ១២ ខែមីនា ឆ្នាំ២០១៩ ដូចគ្នានៅក្រុម ១៣ភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានចុះល្បាតក៏សង្ស័យសុំឆែកទៅលើ ទី១ ឈ្មោះ តេ ជិនហួ ភេតប្រុសអាយុ ២០ ឆ្នាំ ខ្មែរ មុខរបរបើឡានដឹកដី ដែលមានថ្នាំញៀន ១ កញ្ចប់ នៅក្នុងកាបូបជនស្ស័យខាងលើ និងទី២ ឈ្មោះ ណាំ សម្បតិ្ត ភេទប្រុសអាយុ ១៩ ឆ្នាំ ខ្មែរ មុខរបរធ្វើការរោងចក្រ វត្ថុតាងដកហូតបានរួមមាន ម្សៅសារធាតុញៀន ១ កញ្ចប់ ទូស័ព្ទ២ គ្រឿង និងម៉ូតូ ១ គ្រឿង។

ករណីនេះ នគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖