ព័ត៌មានទាន់ហេតុការណ៍៖

(បច្ចុប្បន្នភាព)៖ ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា​បានធ្វើបច្ចុប្បន្នភាពទាក់ទងស្ថានភាពទឹកជំនន់នៅក្នុងខេត្តកោះកុង ។

មន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកបានកើនឡើងវិញបន្តិច ។ គិតត្រឹមម៉ោង ៧ ព្រឹកនេះ ទឹកព្រែកមានការកើនឡើង ០,០៤ ម បើធៀបនឹងកម្ពស់ទឹកម្សិលមិញ ។ ដោយឡែកផ្ទៃមេឃនៅតែបន្តអួអាប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់ខ្សោយនៅតំបន់មួយចំនួន» ៕


ចែករំលែក៖