ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចុះខណ្ឌសីមាវត្តវិហារត្រាញ់ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ហ៉ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកណ្តាលស្ទឹង និងលោកស្រី តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបញ្ចុះខណ្ឌសីមាវត្តវិហារត្រាញ់ ជាអំណាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំកសាងដោយលោក ហ៊ីង ប៊ុនហៀង និងលោកស្រី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិ-ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

លោកកិត្តិបណ្ឌិត ពាំនាំនូវសព្ទសាធុការពរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្វាយប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងអង្គពិធីទាំងមូល ពិសេសថ្លែងនូវការអរគុណប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ដែលបានផ្តល់ការទុកចិត្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលជ័យជំនះយ៉ាងច្រើនលើសលប់ នាពេលកន្លងមក ។

ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យរួមមាន៖ វិស័យយោធា សិក្សាធិការ អប់រំ និងកីឡា សុខាភិបាល គមនាគមន៍ ( ផ្លូវជាតិ បេតុង ខ្វាត់ខ្វែង ) សំណង់ ( អាគារខ្ពស់ៗកប់ពពក ផ្ទះល្វែង បុរី ) កសិកម្ម ធនាគារ ព័ត៌មានវិទ្យា ទូរគមនាគមន៍ អគ្គិសនី ទេស ចរណ៍ វាយនភណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង…។ ល។ សេដ្ឋកិច្ចជាតិរក្សាបានកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ ។ ទន្ទឹងនឹងគ្នានេះដែរវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយបានដើរតួនាទីយ៉ាងសំខា ន់ក្នុងការអប់រំមនុស្សតាមទ្រឹស្តីព្រះសម្មាសម្ពុទ្ធ ជាក់ស្តែងពិធី បុណ្យបញ្ចុះខណ្ឌសីមានៅទីអារាមនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើនផ្នែកព្រះពុទ្ធសាសនា និងទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពសក្ការៈបូជាធ្វើបុណ្យទានតាមទំនៀមទំលាប់ ប្រពៃណីខ្មែរ និងតាមគន្លងព្រះ ពុទ្ធសាសនាយើង។

លោកកិត្តិបណ្ឌិតសង្កត់ធ្ងន់ៗថា សូមលោកយាយ លោកតា ក្មួយៗ និងបងប្អូនជឿជាក់លើការដឹកនាំសម្តេចតេជោ មានតែសម្តេចនិងគណបក្សប្រជាជនទេដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងប្រទេសកម្ពុជា សូមកុំជឿការបំពុលព័ត៌មានរបស់ជនអគតិមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជាឱ្យសោះ ៕ សុខដុម


ចែករំលែក៖