ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន ជនជាតិចិនម្នាក់ទៅ សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្ត បានបញ្ជូន ជនជាតិចិនម្នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដែលបានបង្រ្កាបនៅចំណុចទូហ្គេមបាញ់ត្រីសប្បាយខ្លាំង(ចិន)ក្រោយកាសុីណូយ៉ាឌូលី ស្ថិតក្នុងក្រុម១៤ ភូមិ៤ សង្កាត់លេខ៤. ក្រុង_ខេត្តព្រះសីហនុ។

ជនសង្ស័យ ឈ្មោះLin.Wei Long ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន.មុខរបរមិនពិតប្រាកដស្រុកកំណើតប្រទេសចិន បច្ចុប្បន្ននៅក្រុម១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង_ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖ ១_ម្សៅសថ្លាចំនួន០២កញ្ចប់ទ​ម្ងន់២.៣១ក្រាម(ទម្ងន់សុទ្ធ) ២_ទូរស័ព្ទចំនួន០១គ្រឿង ៣_លុយខ្មែរចំនួន ៧០.០០០រៀល ៕ ឆ្លាម សមុទ្រ


ចែករំលែក៖